ព្រះត្រៃបិដក ភាគ ៧៩

ដែល​មិន​អាច​ឃើញ​ដោយ​ចក្ខុវិញ្ញាណ​បាន ប្រកបដោយ​ការ​ប៉ះពាល់ ឬថា ភ្នែក​ណា ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ ខ្ទាំងខ្ទប់​ហើយ​ក្តី កំពុង​ខ្ទាំងខ្ទប់​ក្តី នឹង​ខ្ទាំងខ្ទប់​ក្តី គប្បី​ខ្ទាំងខ្ទប់​ក្តី ក្នុង​រូប​ដែល​ប្រកបដោយ​ការ​ឃើញ ប្រកបដោយ​ការ​ប៉ះពាល់ ភ្នែក​នុ៎ះ ហៅថា​ចក្ខុ​ក៏បាន ថា​ចក្ខា​យតនៈ​ក៏បាន ថា​ចក្ខុ​ធាតុ​ក៏បាន ថា​ចក្ខុន្ទ្រិយ​ក៏បាន ថា​លោក​ក៏បាន ថា​ទ្វារ​ក៏បាន ថាស​មុទ្រ​ក៏បាន ថា​បណ្ឌ​រៈ​ក៏បាន ថា​ខេត្ត​ក៏បាន ថា​វត្ថុ​ក៏បាន ថា​នេត្រ​ក៏បាន ថា​នយនៈ​ក៏បាន ថា​ត្រើយអាយ​ក៏បាន ថា​ស្រុក​ទំនេរ​ក៏បាន នេះ​រូប​ជា​ចក្ខា​យតនៈ។ រូប​ជា​ចក្ខា​យតនៈ​នោះ តើ​ដូចម្តេច។ ភ្នែក​ណា គឺ​ប្រសាទ អាស្រ័យ​មហាភូត​ទាំង ៤ រាប់​ចូលក្នុង​អត្តភាព មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ ឬថា ចក្ខុ​សម្ផ័​ស្ស​ប្រារព្ធ​រូប កើតឡើង​ហើយ​ក្តី កំពុង​កើតក្តី នឹង​កើតក្តី គប្បី​កើតក្តី ព្រោះ​អាស្រ័យ​ភ្នែក​ណា។បេ។ វេទនា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស ប្រារព្ធ​រូប ព្រោះ​អាស្រ័យ​នូវ​ភ្នែក​ណា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ចក្ខុវិញ្ញាណ កើតឡើង​ហើយ​ក្តី កំពុង​កើតក្តី នឹង​កើតក្តី គប្បី​កើតក្តី។បេ។ ចក្ខុ​សម្ផ័​ស្ស មាន​រូប​ជា​អារម្មណ៍ កើតឡើង​ហើយ​ក្តី កំពុង​កើតក្តី នឹង​កើតក្តី គប្បី​កើតក្តី ព្រោះ​អាស្រ័យ​ភ្នែក​ណា។បេ។
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 637646482006292038
ទៅកាន់ទំព័រ៖