ព្រះត្រៃបិដក ភាគ ៧៩

កាយវិញ្ញាណ​ធាតុ មនោ​ធាតុ ធម្មធាតុ មនោវិញ្ញាណ​ធាតុ សេចក្តី​ឈ្លាស​ក្នុង​ធាតុ ការ​ដឹង​ច្បាស់ ការយល់​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការយល់​ត្រូវ​ណា ចំពោះ​ធាតុ​ទាំងនោះ នេះ​ហៅថា សេចក្តី​ឈ្លាស​ក្នុង​ធាតុ។ បណ្តា​ធម៌​ទាំងនោះ សេចក្តី​ឈ្លាស​ក្នុង​ការ​ធ្វើ​ទុក​ក្នុងចិត្ត តើ​ដូចម្តេច។ សេចក្តី​ឈ្លាស​ក្នុង​ការ​ធ្វើ​ទុក​ក្នុងចិត្ត ការ​ដឹង​ច្បាស់ ការយល់​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការយល់​ត្រូវ​ណា ចំពោះ​ធាតុ​ទាំងនោះ នេះ​ហៅថា សេចក្តី​ឈ្លាស​ក្នុង​ការ​ធ្វើ​ទុក​ក្នុងចិត្ត។
 [៣៥៧] បណ្តា​ធម៌​ទាំងនោះ សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ តើ​ដូចម្តេច។ អាយតនៈ ១២ គឺ ចក្ខា​យតនៈ រូបាយតនៈ សោតាយតនៈ សទ្ទាយតនៈ ឃានាយតនៈ គន្ធាយតនៈ ជិវ្ហាយតនៈ រសាយតនៈ កាយាយតនៈ ផោដ្ឋព្វា​យតនៈ មនាយតនៈ ធម្មាយតនៈ សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ ការ​ដឹង​ច្បាស់ ការយល់​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការយល់​ត្រូវ​ណា ចំពោះ​អាយតនៈ​ទាំងនោះ នេះ​ហៅថា សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ។ បណ្តា​ធម៌​ទាំងនោះ សេចក្តី​ឈ្លាស​ក្នុង​បដិច្ចសមុប្បាទ តើ​ដូចម្តេច។ សង្ខារ​កើតឡើង ព្រោះ​អវិជ្ជា​ជា​បច្ច័យ វិញ្ញាណ​កើតឡើង ព្រោះ​សង្ខារ​ជា​បច្ច័យ នាមរូប​កើតឡើង
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 637646546708175770
ទៅកាន់ទំព័រ៖