ព្រះត្រៃបិដក ភាគ ៧៩

ព្រោះ​អាស្រ័យ​នូវ​ហេតុ​ប្ប​ច្ច័​យនោះៗ ការ​ដឹង​ច្បាស់ ការយល់​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការយល់​ត្រូវ​ណា ចំពោះ​ធម៌​ទាំងនោះ នេះ​ហៅថា សេចក្តី​ឈ្លាស​ក្នុង​អដ្ឋា​នៈ។
 [៣៥៩] បណ្តា​ធម៌​ទាំងនោះ ភាព​ត្រង់ តើ​ដូចម្តេច។ ភាព​នៃ​អាការ​ត្រង់ ការ​មិន​ឆ្មើងឆ្មៃ ការ​មិន​វៀចវេរ ការ​មិន​កោងកាច​ណា នេះ​ហៅថា ភាព​ត្រង់។ បណ្តា​ធម៌​ទាំងនោះ ភាព​ទន់ភ្លន់ តើ​ដូចម្តេច។ ភាព​នៃ​អា​ការ​ទន់​ភន់ ដំណើរ​ទន់ភ្លន់ ការ​មិន​រឹងរូស ការ​មិន​ក្រអឺតក្រអោង ការ​មានចិត្ត​រាបទាប​ណា នេះ​ហៅថា ភាព​ទន់ភ្លន់។
 [៣៦០] បណ្តា​ធម៌​ទាំងនោះ សេចក្តី​អត់សង្កត់ តើ​ដូចម្តេច។ សេចក្តី​អត់ធន់ ភាព​អត់ធ្មត់ ការ​អត់សង្កត់ ភាព​មិន​កាច មិន​ព្រហើន ភាព​នៃ​ចិត្តរីករាយ​ណា នេះ​ហៅថា សេចក្តី​អត់សង្កត់។ បណ្តា​ធម៌​ទាំងនោះ សេចក្តី​ស្លូត តើ​ដូចម្តេច។ ការ​មិន​ប្រព្រឹត្តិ​ល្មើស​កាយ ការ​មិន​ប្រព្រឹត្តិ​ល្មើស​វាចា ការ​មិន​ប្រព្រឹត្តិ​ល្មើស​កាយ និង​វាចា ណា នេះ​ហៅថា សេចក្តី​ស្លូត។ សូម្បី​កា​រស​ង្រូ​មក្នុង​សីល​ទាំងអស់ ក៏​ហៅថា សេចក្តី​ស្លូត​ដែរ។
 [៣៦១] បណ្តា​ធម៌​ទាំងនោះ សេចក្តី​រាក់ទាក់ តើ​ដូចម្តេច។ វាចា​ណា ជា​វាចា​ពក​កន្ទួល ពុក​ស្អុយ វាចា​មិនជា​ទី​ពេញចិត្ត​អ្នកដទៃ
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 637646547190520017
ទៅកាន់ទំព័រ៖