ព្រះត្រៃបិដក ភាគ ៧៩

ជា​វាចា​ដាលវ៉ាល​ដល់​អ្នកដទៃ ជា​សំដី​ជិត​ការ​ក្រោធ មិន​ប្រព្រឹត្តទៅ​ដើម្បី​សមាធិ បុគ្គល​ក៏​លះបង់​នូវ​វាចា​បែប​នោះ​ចេញ វាចា​ណា​មិនជា​ទោស ជា​វាចា​សុខ​ដល់​ត្រចៀក ជាទីស្រឡាញ់ ជាទី​ពេញចិត្ត ជា​វាចា​នៃ​អ្នកក្រុង ជាទី​ត្រេកអរ​នៃ​ជន​ច្រើន ជាទី​ពេញចិត្ត​នៃ​ជន​ច្រើន បុគ្គល​ក៏​ជា​អ្នក​និយាយចំ​ពោះ វាចា​បែប​នោះ បាន​ដល់​ការ​ពោល​ពាក្យពីរោះ ការ​ពោល​ពាក្យ​ផូរផង់ ការ​ពោល​ពាក្យ​មិន​ទ្រគោះ នេះ​ហៅថា​សេចក្តី​រាក់ទាក់ បណ្តា​ធម៌​ទាំងនោះ ការ​ទទួលរាក់ទាក់ តើ​ដូចម្តេច។ ការ​ទទួលរាក់ទាក់​មាន ២ យ៉ាង គឺ ការ​ទទួលរាក់ទាក់ ដោយ​អមិសៈ ១ ការ​ទទួលរាក់ទាក់​ដោយ​ធម៌ ១ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នកទទួល​រាក់ទាក់ ដោយ​ការ​ទទួលរាក់ទាក់​ដោយ​អមិសៈ ឬដោយ​ការ​ទទួលរាក់ទាក់​ដោយ​ធម៌ នេះ​ហៅថា ការ​ទទួលរាក់ទាក់។
 [៣៦២] បណ្តា​ធម៌​ទាំងនោះ ការ​មិន​រក្សា​ទ្វារ​ក្នុង​ឥន្រ្ទិយ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ឃើញ​រូប​ដោយ​ចក្ខុ​ហើយ ជា​អ្នក​កាន់​យក​នូវ​និមិត្ត កាន់​យក​នូវ​អនុព្យញ្ជនៈ អភិជ្ឈា និង​ទោមនស្ស ជាអកុសល​ធម៌​ដ៏​លាមក គប្បី​គ្រប​សង្កត់​នូវ​បុគ្គល​ដែល​មិន​សង្រួម​ចក្ខុន្រ្ទិយ​នុ៎ះ ព្រោះ​ហេតុ​មិន​សង្រួម​នូវ​ចក្ខុន្រ្ទិយ​ណា ក៏​មិន​ប្រតិបត្តិ​ដើម្បី​សង្រួម​នូវ​ចក្ខុន្រ្ទិយ​នោះ មិន​រក្សា​នូវ​ចក្ខុន្រ្ទិយ មិនដល់​នូវ​ការ​សង្រួម​ក្នុង​ចក្ខុន្រ្ទិយ ឮសំឡេង​ដោយ​ត្រចៀក។បេ។ ធុំក្លិន​ដោយ​ច្រមុះ។បេ។
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 637646547432557079
ទៅកាន់ទំព័រ៖