ព្រះត្រៃបិដក ភាគ ៧៩
លិទ្ធភ្លក្សដោយអណ្តាត។បេ។ ពាល់ត្រូវផោដ្ឋព្វៈដោយកាយ។បេ។ ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ ជាអ្នកកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យព្ជានៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គលដែលមិនសង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមនូវមនិន្រ្ទិយណា ក៏មិនប្រតិបត្តិដើម្បីសង្រួមនូវមនិន្រ្ទិយនោះ មិនរក្សានូវមនិន្រ្ទិយ មិនដល់នូវការសង្រួមក្នុងមនិន្រ្ទិយ និងសេចក្តីមិនគ្រប់គ្រង អាការមិនគ្រប់គ្រង ការមិនរក្សា ការមិនសង្រួមនូវឥន្ទ្រិយទាំង ៦ នេះណា នេះហៅថា ការមិនរក្សាទ្វារក្នុងឥន្រ្ទិយ។ បណ្តាធម៌ទាំងនោះ ការមិនដឹងប្រមាណក្នុងភោជន តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ មិនបានពិចារណាដោយឧបាយប្រាជ្ញា ហើយបរិភោគអាហារ ដើម្បីលេង ដើម្បីស្រវឹង ដើម្បីប្រដាប់ ដើម្បីស្អិតស្អាង សេចក្តីមិនសន្តោស ការមិនដឹងប្រមាណ ការមិនពិចារណាក្នុងភោជននោះណា នេះហៅថា ការមិនដឹងប្រមាណក្នុងភោជន។
[៣៦៣] បណ្តាធម៌ទាំងនោះ ការរក្សាទ្វារក្នុងឥន្ទ្រិយ តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ឃើញរូបដោយចក្ខុហើយ ជាអ្នកមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គល ដែលមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមនូវចក្ខុន្រ្ទិយណា
ID: 637646547654738268
ទៅកាន់ទំព័រ៖