ព្រះត្រៃបិដក ភាគ ៧៩
ក៏ប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្រ្ទិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។បេ។ លិទ្ធភ្លក្សរសដោយអណ្តាត។បេ។ ពាល់ត្រូវផោដ្ឋព្វៈដោយកាយ។បេ។ ដឹងធម្មារម្មណ៍ដោយចិត្ត ហើយជាអ្នកមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គលដែលមិនសង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមនូវមនិន្រ្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវមនិន្រ្ទិយនោះ រក្សានូវមនិន្រ្ទិយ ដល់នូវការសង្រួមក្នុងមនិន្រ្ទិយ និងសេចក្តីគ្រប់គ្រង អាការគ្រប់គ្រង ការរក្សា ការសង្រួមនូវឥន្រ្ទិយទាំង ៦ នេះណា នេះហៅថា ការរក្សាទ្វារក្នុងឥន្រ្ទិយ។ បណ្តាធម៌ទាំងនោះ ការដឹងប្រមាណក្នុងភោជន តើដូចម្តេច។ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាដោយឧបាយប្រាជ្ញា ហើយទើបបរិភោគនូវអាហារ មិនមែនដើម្បីលេង មិនមែនដើម្បីស្រវឹង មិនមែនដើម្បីប្រដាប់ មិនមែនដើម្បីស្អិតស្អាង គឺបរិភោគដើម្បីតាំងនៅនៃកាយនេះ ដើម្បីញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដើម្បីកំចាត់បង់នូវសេចក្តីលំបាក ដើម្បីអនុគ្រោះនូវព្រហ្មចរិយធម៌តែប៉ុណ្ណោះ អាត្មាអញនឹងកំចាត់បង់នូវវេទនាចាស់ផង នឹងមិនឲ្យវេទនាថ្មីកើតឡើងបានផង ការប្រព្រឹត្តិទៅនៃឥរិយាបថក្តី ការមិនមានទោសក្តី ការនៅជាសុខសប្បាយក្តី នឹងមានដល់អញ សេចក្តីសន្តោស
ID: 637646547867863263
ទៅកាន់ទំព័រ៖