ព្រះត្រៃបិដក ភាគ ៧៩
ការដឹងប្រមាណ ការពិចារណាដូច្នេះ ក្នុងភោជននោះ ណា នេះហៅថា ការដឹងប្រមាណក្នុងភោជន។
[៣៦៤] បណ្តាធម៌ទាំងនោះ ការភ្លេចស្មារតី តើដូចម្តេច។ ការគ្មានស្មារតី ការនឹកមិនឃើញ ការភ្លេចស្មារតី ការមិនមានស្មារតី ការមិនរលឹក ការមិនបានចាំទុក ការភ្លេចភ្លាំង និងការវង្វេងណា នេះហៅថា ការភ្លេចស្មារតី។ បណ្តាធម៌ទាំងនោះ សេចក្តីមិនដឹងខ្លួន តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជា្ជ សេចក្តីវង្វេង ជាអកុសលមូលណា នេះហៅថា សេចក្តីមិនដឹងខ្លួន។
[៣៦៥] បណ្តាធម៌ទាំងនោះ ស្មារតី តើដូចម្តេច។ ការមានស្មារតី ការនឹកឃើញ ការនឹករលឹក ស្មារតី សេចក្តីរលឹក ការចាំទុក ការមិនភ្លេចភ្លាំង ការមិនវង្វេង សតិ (ការរលឹក) ឥន្រ្ទិយគឺសតិ ពលៈគឺសតិ ការនឹកត្រូវណា នេះហៅថា ស្មារតី។ បណ្តាធម៌ទាំងនោះ សេចក្តីដឹងខ្លួន តើដូចម្តេច។ ប្រាជ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា នេះហៅថា សេចក្តីដឹងខ្លួន។
[៣៦៦] បណ្តាធម៌ទាំងនោះ កំឡាំងគឺការពិចារណា តើដូចម្តេច។ ប្រាជា្ញ ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ ណា នេះហៅថា កំឡាំងគឺការពិចារណា។
ID: 637646548132082012
ទៅកាន់ទំព័រ៖