ព្រះត្រៃបិដក ភាគ ៧៩

បណ្តា​ធម៌​ទាំងនោះ កំឡាំង​គឺ​ភាវនា តើ​ដូចម្តេច។ ការ​គប់​រក ការអប់រំ ការ​ធ្វើឲ្យ​ច្រើន​នូវ​ពួក​កុសលធម៌​ណា នេះ​ហៅថា កំឡាំង​គឺ​ភាវនា សូម្បី​ពោជ្ឈង្គ​ទាំង ៧ ក៏​ហៅថា កំឡាំង​គឺ​ភាវនា​ដែរ។
 [៣៦៧] បណ្តា​ធម៌​ទាំងនោះ សមថៈ (សភាព​រម្ងាប់​ធម៌​ជាស​ត្រូវ) តើ​ដូចម្តេច។ ការឋិតនៅ​នៃ​ចិត្ត។បេ។ ការ​កំ​កល់​ចិត្ត​ត្រូវ​ណា នេះ​ហៅថា សមថៈ។ បណ្តា​ធម៌​ទាំងនោះ វិបស្សនា (ធម្មជាតិ​ឃើញ​ដោយ​អា​ការ​ផ្សេងៗ) តើ​ដូចម្តេច។ ប្រាជ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា សេចក្តី​យល់​ត្រូវ​ណា នេះ​ហៅថា វិបស្សនា។
 [៣៦៨] បណ្តា​ធម៌​ទាំងនោះ និមិត្ត​គឺ​សមថៈ តើ​ដូចម្តេច។ ការឋិតនៅ​នៃ​ចិត្ត។បេ។ កា​រតំ​កល់​ចិត្ត​ត្រូវ​ណា នេះ​ហៅថា និមិត្ត​គឺ​សមថៈ។ បណ្តា​ធម៌​ទាំងនោះ និមិត្ត​គឺ​ការ​ផ្គង​ឡើង តើ​ដូចម្តេច។ ការ​ប្រារព្ធ​ព្យាយាម ប្រកបដោយ​ចិត្ត។បេ។ ព្យាយាម​ត្រូវ​ណា នេះ​ហៅថា និមិត្ត​គឺ​ការ​ផ្គង​ឡើង។
 [៣៦៩] បណ្តា​ធម៌​ទាំងនោះ ការ​ផ្គង​ឡើង តើ​ដូចម្តេច។ ការ​ប្រារព្ធ​ព្យាយាម ប្រកបដោយ​ចិត្ត។បេ។ ព្យាយាម​ត្រូវ​ណា នេះ​ហៅថា ការ​ផ្គង​ឡើង។ បណ្តា​ធម៌​ទាំងនោះ ការ​មិន​រាយមាយ តើ​ដូចម្តេច។ ការឋិតនៅ​នៃ​ចិត្ត។បេ។ កា​រតំ​កល់​ចិត្ត​ត្រូវ​ណា នេះ​ហៅថា ការ​មិន​រាយមាយ។
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 637646548397238954
ទៅកាន់ទំព័រ៖