ព្រះត្រៃបិដក ភាគ ៧៩

 [៣៧០] បណ្តា​ធម៌​ទាំងនោះ វិបត្តិ​នៃ​សីល តើ​ដូចម្តេច។ ការប្រព្រឹត្តិ​ល្មើស​ប្រកបដោយ​កាយ ការប្រព្រឹត្តិ​ល្មើស​ប្រកបដោយ​វាចា ការប្រព្រឹត្តិ​ល្មើស​ប្រកបដោយ​កាយ និង​វាចា​ណា នេះ​ហៅថា វិបត្តិ​នៃ​សីល សូម្បី​ទ្រុស្តសីល​ទាំងអស់ ក៏​ហៅថា វិបត្តិ​នៃ​សីល​ដែរ។ បណ្តា​ធម៌​ទាំងនោះ វិបត្តិ​នៃ​ទិដ្ឋិ តើ​ដូចម្តេច។ (សេចក្តី​យល់ឃើញ) ថា ទាន​ដែលគេ​ឲ្យហើយ មិន​មានផល បូជា​ធំមិន​មានផល បូជា​តូច​មិន​មានផល ផលវិបាក​នៃ​កម្ម​ដែលគេ​ធ្វើល្អ ធ្វើ​អាក្រក់​មិន​មាន លោក​នេះ​មិន​មាន លោកខាងមុខ​មិន​មាន មាតា​មិន​មានគុណ បិតា​មិន​មានគុណ ពួក​សត្វ​ជា​ឱប​បា​តិកៈ​កំណើត​មិន​មាន ពួក​សមណព្រាហ្មណ៍​ក្នុង​លោក អ្នក​ប្រព្រឹត្ត​ល្អ ប្រតិបត្តិ​ត្រឹមត្រូវ ដែល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​លោក​នេះ និង​លោកខាងមុខ ដោយ​ប្រាជា្ញ​ដ៏​ឧត្តម​ដោយខ្លួនឯង ហើយ​សំដែង​បាន ក៏​មិន​មាន និង​ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា វិបត្តិ​នៃ​ទិដ្ឋិ សូម្បី​មិច្ឆាទិដ្ឋិ​ទាំងអស់ ក៏​ហៅថា វិបត្តិ​នៃ​ទិដ្ឋិ​ដែរ។
 [៣៧១] បណ្តា​ធម៌​ទាំងអស់ ការ​បរិបូណ៌​ដោយ​សីល តើ​ដូចម្តេច។ ការ​មិន​ប្រព្រឹត្តិ​ល្មើស​ប្រកបដោយ​កាយ ការ​មិន​ប្រព្រឹត្តិ​ល្មើស​ប្រកបដោយ​វាចា ការ​មិន​ប្រព្រឹត្តិ​ល្មើស​ប្រកបដោយ​កាយ និង​វាចា នេះ​ហៅថា ការ​បរិបូណ៌​ដោយ​សីល សូម្បី​ការ​សង្រួម​ក្នុង​សីល​ទាំងអស់
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 637646548636769908
ទៅកាន់ទំព័រ៖