ព្រះត្រៃបិដក ភាគ ៧៩

ក៏​ហៅថា ការ​បរិបូណ៌​ដោយ​សីល​ដែរ។ បណ្តា​ធម៌​ទាំងនោះ ការ​បរិបូណ៌​ដោយ​ទិដ្ឋិ តើ​ដូចម្តេច។ (សេចក្តី​យល់ឃើញ) ថា ទាន​ដែលគេ​ឲ្យហើយ មានផល បូជា​ធំ​មានផល បូជា​តូច​មានផល ផល​នៃ​វិបាក​នៃ​កម្ម​ដែលគេ​ធ្វើល្អ និង​ធ្វើ​អាក្រក់​មាន លោក​នេះ​មាន លោកខាងមុខ​មាន មាតា​មានគុណ បិតា​មានគុណ ពួក​សត្វ​ជា​ឱប​បា​តិកៈ​កំណើត មាន ពួក​សមណព្រាហ្មណ៍​ក្នុង​លោក ជា​អ្នក​ប្រព្រឹត្ត​ល្អ ប្រតិបត្តិ​ត្រឹមត្រូវ ដែល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​លោក​នេះ និង​លោកខាងមុខ ដោយ​ប្រាជា្ញ​ដ៏​ឧត្តម​ដោយខ្លួនឯង ហើយ​សំដែង​បាន មាន និង​ប្រាជា្ញ ការ​ដឹង​ច្បាស់។បេ។ សេចក្តី​មិន​វង្វេង ការពិចារណា​ធម៌ សេចក្តី​យល់​ត្រូវ​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា ការ​បរិបូណ៌​ដោយ​ទិដ្ឋិ សូម្បី​សម្មាទិដ្ឋិ​ទាំងអស់ ក៏​ហៅថា ការ​បរិបូណ៌​ដោយ ទិដ្ឋិ​ដែរ។
 [៣៧២] បណ្តា​ធម៌​ទាំងនោះ ការ​បរិសុទ្ធិ​នៃ​សីល តើ​ដូចម្តេច។ ការ​មិន​ប្រព្រឹត្ត​ល្មើស​ប្រកបដោយ​កាយ ការ​មិន​ប្រព្រឹត្ត​ល្មើស​ប្រកបដោយ​វាចា ការ​មិន​ប្រព្រឹត្ត​ល្មើស​ដោយ​កាយ និង​វាចា នេះ​ហៅថា ការ​បរិសុទ្ធិ​នៃ​សីល សូម្បី​ការ​សង្រួម​ក្នុង​សីល​ទាំងអស់ ក៏​ហៅថា ការ​បរិសុទ្ធិ​នៃ​សីល​ដែរ។ បណ្តា​ធម៌​ទាំងនោះ ការ​បរិសុទ្ធិ​នៃ​ទិដ្ឋិ តើ​ដូចម្តេច។ កម្ម​ស្ស​កត​ញ្ញាណ (ការ​ដឹង​ច្បាស់​កម្ម​ជា​របស់​ខ្លួន) សច្ចា​នុ​លោមិ​កញ្ញា​ណ (ការ​ដឹង​ច្បាស់ អនុលោម​តាម​សច្ចៈ ៤ )
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 637646548881301410
ទៅកាន់ទំព័រ៖