ព្រះត្រៃបិដក ភាគ ៧៩

វេទនា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស មាន​រូប​ជា​អារម្មណ៍ ព្រោះ​អាស្រ័យ​ភ្នែក​ណា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ចក្ខុវិញ្ញាណ កើតឡើង​ហើយ​ក្តី កំពុង​កើតក្តី នឹង​កើតក្តី គប្បី​កើតក្តី ភ្នែក​នុ៎ះ ហៅថា​ចក្ខុ​ក៏បាន ថា​ចក្ខា​យតនៈ​ក៏បាន ថា​ចក្ខុ​ធាតុ​ក៏បាន ថា​ចក្ខុន្ទ្រិយ​ក៏បាន ថា​លោក​ក៏បាន ថា​ទ្វារ​ក៏បាន ថាស​មុទ្រ​ក៏បាន ថា​បណ្ឌ​រៈ​ក៏បាន ថា​ខេត្ត​ក៏បាន ថា​វត្ថុ​ក៏បាន ថា​នេត្រ​ក៏បាន ថា​នយនៈ​ក៏បាន ថា​ត្រើយអាយ​ក៏បាន ថា​ស្រុក​ទំនេរ​ក៏បាន នេះ​រូប​ជា​ចក្ខា​យតនៈ។
 [១៧] រូប​ជា​សោតាយតនៈ​នោះ តើ​ដូចម្តេច។ ត្រចៀក​ណា​គឺ​ប្រសាទ អាស្រ័យ​មហាភូត​ទាំង ៤ រាប់​ចូលក្នុង​អត្តភាព​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ ឬថា​បុគ្គល​ស្តាប់​ហើយ​ក្តី កំពុង​ស្តាប់​ក្តី នឹង​ស្តាប់​ក្តី គប្បី​ស្តាប់​ក្តី នូវ​សំឡេង​ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់​ដោយ​ត្រចៀក​ណា ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ ត្រចៀក​នុ៎ះ ហៅថា​សោតៈ​ក៏បាន ថា​សោតាយតនៈ​ក៏បាន ថា​សោត​ធាតុ​ក៏បាន ថា​សោ​តិ​ន្ទ្រិ​យក៏​បាន ថា​លោក​ក៏បាន ថា​ទ្វារ​ក៏បាន ថា​សមុទ្ទ​ក៏បាន ថា​បណ្ឌ​រៈ​ក៏បាន ថា​ខេត្ត​ក៏បាន ថា​វត្ថុ​ក៏បាន ថា​ត្រើយអាយ​ក៏បាន ថា​ស្រុក​ទំនេរ​ក៏បាន នេះ​រូប​ជា​សោតាយតនៈ។
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 637646482257385785
ទៅកាន់ទំព័រ៖