ព្រះត្រៃបិដក ភាគ ៧៩

ការ​ដឹង​ច្បាស់ របស់​បុគ្គល​អ្នក​ព្រមព្រៀង​ដោយ​មគ្គ ការ​ដឹង​ច្បាស់​របស់​បុគ្គល​អ្នក​ព្រមព្រៀង​ដោយ​ផល (នេះ​ហៅថា ការ​បរិសុទ្ធិ​នៃ​ទិដ្ឋិ)។
 [៣៧៣] ពាក្យ​ថា ការ​បរិសុទ្ធិ​នៃ​ទិដ្ឋិ បាន​ដល់​ប្រាជ្ញា ការ​ដឹង​ច្បាស់។បេ។ សេចក្តី​មិន វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ។ ពាក្យ​ថា សេចក្តី​ព្យាយាម​នៃ​បុគ្គល ដែល​មាន​ទិដ្ឋិ សមគួរ បាន​ដល់​សេចក្តី​ប្រារព្ធ​ព្យាយាម​ប្រកបដោយ​ចិត្ត។បេ។ ការ​ព្យាយាម​ត្រូវ។
 [៣៧៤] ពាក្យ​ថា សង្វេគ បាន​ដល់​ជាតិ​ភ័យ ជរា​ភ័យ ព្យាធិ​ភ័យ មរណភ័យ។ ពាក្យ​ថា ទី​ដែល​គួរ​សង្វេគ បាន​ដល់ ជាតិ ជរា ព្យាធិ មរណៈ។ ពាក្យ​ថា សេចក្តី​ព្យាយាម ដោយ​ឧបាយ​ប្រាជា្ញ នៃ​បុគ្គល​ដែល​មាន​សង្វេគ សេចក្តី​ថា ភិក្ខុ​ក្នុង​សាសនា​នេះ ញ៉ាំង​សេចក្តី​ប៉ុនប៉ង​ឲ្យ​កើត ប្រឹងប្រែង ប្រារព្ធ​ព្យាយាម ផ្គង់​ចិត្ត​ទុក តាំង​ព្យាយាម ដើម្បី​ញ៉ាំង​អកុសលធម៌​ដ៏​លាមក​ដែល​មិនទាន់​កើត មិន​ឲ្យ​កើត ញ៉ាំង​សេចក្តី​ប៉ុនប៉ង​ឲ្យ​កើត ប្រឹងប្រែង ប្រារព្ធ​ព្យា យាម ផ្គង​ចិត្ត​ទុក តាំង​ព្យាយាម ដើម្បី​លះបង់​អកុសលធម៌​ដ៏​លាមក​ដែល​កើត​ហើយ ញ៉ាំង​សេចក្តី​ប៉ុនប៉ង​ឲ្យ​កើត ប្រឹងប្រែង ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត​ទុក តាំង​ព្យាយាម ដើម្បី​ញ៉ាំង កុសលធម៌​ដែល​មិនទាន់​កើត ឲ្យ​កើតឡើង
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 637646549159581950
ទៅកាន់ទំព័រ៖