ព្រះត្រៃបិដក ភាគ ៧៩

ញ៉ាំង​សេចក្តី​ប៉ុនប៉ង​ឲ្យ​កើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គង​ចិត្ត​ទុក តាំង​ព្យាយាម ដើម្បី​ឋិតនៅ ដើម្បី​មិន​វិនាស ដើម្បី​ចម្រើន​ក្រៃលែង ដើម្បី​ធំ​ទូលាយ ដើម្បី​ចម្រើន ដើម្បី​បរិបូណ៌​ឡើង នៃ​កុសលធម៌​ដែល​កើត​ហើយ។
 [៣៧៥] ពាក្យ​ថា សេចក្តី​មិន​សន្តោស​ក្នុង​កុសលធម៌ បាន​ដល់​សេចក្តី​ប្រាថ្នា​ក្រៃលៃង នៃ​បុគ្គល​អ្នក​មិន​ត្រេកអរ​ក្នុង​ការ​ចំរើន​នូវ​កុសលធម៌។ ពាក្យ​ថា សេចក្តី​មិន​បន្ធូរបន្ថយ​ក្នុង​ព្យាយាម បាន​ដល់​ការ​ធ្វើ​ដោយ​គោរព ការ​ធ្វើ​រឿយៗ ការ​ធ្វើ​មិនឈប់ ការប្រព្រឹត្តិ​មិន​រួញរា ការ​មិន​ដាក់​ចោល​នូវ​សេចក្តី​ប៉ុនប៉ង ការ​មិន​ដាក់​ចោល​នូវ​ធុរៈ ការ​សេព ការអប់រំ ការ​ធ្វើ​ឲ្យ​រឿយៗ ក្នុង​ការ​ចំរើន​នូវ​កុសលធម៌។
 [៣៧៦] ពាក្យ​ថា វិជ្ជា បាន​ដល់​វិជ្ជា ៣ គឺ បុពេ្វ​និ​វា​សានុ​ស្ស​តិ​ញ្ញាណ​វជ្ជា ១ សត្តា​នំ​ចុតុ​បបាត​ញ្ញាណ​វិជ្ជា ១ អា​សវ​ក្ខ​យញ្ញា​ណវិ​ជា្ជ ១។ ពាក្យ​ថា វិមុត្តិ បាន​ដល់​វិមុត្តិ ២ គឺ ការ​រួច​ស្រឡះ​នៃ​ចិត្ត ១ ព្រះ​និពា្វន ១។
 [៣៧៧] ពាក្យ​ថា សេចក្តី​ដឹង​ក្នុង​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​កិលេស បាន​ដល់​សេចក្តី​ដឹង​នៃ​បុគ្គល ដែល​ព្រមព្រៀង​ដោយ​មគ្គ។ ពាក្យ​ថា សេចក្តី​ដឹង​ក្នុង​ធម៌​ដែល​ធ្វើ​កិលេស​មិន​ឲ្យ​កើតឡើង​ទៀត បាន​ដល់​សេចក្តី​ដឹង​នៃ​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​ផល។

ចប់ និ​ក្ខេ​បក័​ណ្ឌ។

ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 637646549483488272
ទៅកាន់ទំព័រ៖