ព្រះត្រៃបិដក ភាគ ៧៩

អត្ថុ​ទ្ធា​រក័​ណ្ឌ


 [៣៧៨] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ កុសល​ក្នុង​ភូមិ ៤ នេះ​ពួក​ធម៌​ជាកុសល។ ពួក​ធម៌​ជាអកុសល តើ​ដូចម្តេច។ អកុសល​ចិ​ត្តុ​ប្បា​ទ (ការ​កើត​នៃ​ចិត្តជា​អកុសល) ១២ នេះ​ពួក​ធម៌​ជាអកុសល។ ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត​ក្នុង ភូមិ ៣ រូប និង​និព្វាន នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។
 [៣៧៩] ពួក​ធម៌​ដែល​ប្រកបដោយ​សុខវេទនា តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ប្រកបដោយ​សោមនស្ស ៤ ខាង​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៤ ខាង​អកុសល ចិ​ត្តុ​ប្បា​ទ ៥ ខាង​វិបាក​ផង ខាង​កិរិយា​ផង នៃ​កាមាវចរ​កុសល រូបាវចរ​តិក​ចតុ​ក្ក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង លោកុត្តរ​តិក​ចតុ​ក្ក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង វៀរតែ​សុខវេទនា ដែល​កើតឡើង​ក្នុង​ទីនោះ​ចេញ នេះ​ពួក​ធម៌​ដែល​ប្រកបដោយ​សុខវេទនា។ ពួក​ធម៌​ដែល​ប្រកបដោយ​ទុក្ខវេទនា តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ប្រកបដោយ​ទោមនស្ស ២ និង​កាយវិញ្ញាណ​ប្រកបដោយ​ទុក្ខ វៀរតែ​ទុក្ខវេទនា ដែល​កើតឡើង​ក្នុង​ទីនុ៎ះ​ចេញ
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 637646549764269576
ទៅកាន់ទំព័រ៖