ព្រះត្រៃបិដក ភាគ ៧៩
នេះពួកធម៌ដែលប្រកបដោយទុក្ខវេទនា។ ពួកធម៌ប្រកបដោយវេទនា មិនជាទុក្ខមិនជាសុខ តើដូចម្តេច។ ចិត្តុប្បាទ ប្រកបដោយឧបេក្ខា ៤ ខាងកាមាវចរកុសល ចិត្តុប្បាទ ៦ ខាងអកុសល ចិត្តុប្បាទ ១០ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ៦ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ៦ ខាងកិរិយា ចតុត្ថជ្ឈាន ជារូបាវចរ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង អរូបជ្ឈាន ៤ ខាងអកុសលផង ខាងវិបាកផង ខាងកិរិយាផង ចតុត្ថជ្ឈាន ជាលោកុត្តរៈ ខាងកុសលផង ខាងវិបាកផង វៀរតែវេទនាមិនជាទុក្ខមិនជាសុខ ដែលកើតឡើងក្នុងទីនោះចេញ នេះពួកធម៌ដែលប្រកបដោយវេទនា មិនជាទុក្ខមិនជាសុខ។ វេទនា ៣ ផង រូបផង និព្វានផង នេះពួកធម៌ ដែលមិនគប្បីពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយវេទនាមិនជាទុក្ខ មិនជាសុខផងទេ។
[៣៨០] ពួកធម៌ជាវិបាក តើដូចម្តេច។ វិបាកក្នុងភូមិ ៤ នេះពួកធម៌ជាវិបាក។ ពួកធម៌មានវិបាកជាធម៌ ជាប្រក្រតីតើដូចម្តេច។ កុសល និងងអកុសល ក្នុងភូមិ ៤
ID: 637646549982082568
ទៅកាន់ទំព័រ៖