ព្រះត្រៃបិដក ភាគ ៧៩
នេះពួកធម៌មានវិបាកធម៌ជាប្រក្រតី។ ពួកធម៌មិនមែនវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតី តើដូចម្តេច។ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតី។
[៣៨១] ពួកធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ វិបាកក្នុងភូមិ ៣ និងរូបដែលជាកម្មស្សកតត្តា នេះពួកធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន។ ពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបដែលមិនមែនជាកម្មស្សកតត្តា នេះពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន។ ពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន។
ID: 637646550209425779
ទៅកាន់ទំព័រ៖