ព្រះត្រៃបិដក ភាគ ៧៩
[៣៨២] ពួកធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ អកុសលចិត្តុប្បាទ ១២ នេះពួកធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង។ ពួកធម៌ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយានិងអព្យាក្រឹត ក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង។ ពួកធម៌ដែលមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ដែលមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង។
[៣៨៣] ពួកធម៌ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ តើដូចម្តេច។ កាមាវចរកុសល និងអកុសល ចិត្តុប្បាទ ១១ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ២ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ១១ ខាងកិរិយា បឋមជ្ឈានជារូបាវចរ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង បឋមជ្ឈានជាលោកុត្តរៈ ខាងកុសលផង ខាងវិបាកផង វៀរតែវិតក្តៈ វិចារៈ ដែលកើតឡើងក្នុងទីនោះចេញ នេះពួកធម៌ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ។ ពួកធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ តើដូចម្តេច។ ទុតិយជ្ឈាន ក្នុងរូបាវចរបញ្ចកន័យ ខាងកុសលផង ខាងវិបាកផង
ID: 637646550429269459
ទៅកាន់ទំព័រ៖