ព្រះត្រៃបិដក ភាគ ៧៩

ខាង​កិរិយា​ផង ទុតិយជ្ឈាន ក្នុង​លោកុត្តរ​បញ្ចក​ន័យ ខាង​កុសល​ផង ខាង​វិបាក​ផង វៀរតែ​វិចារៈ​ដែល​កើតឡើង​ក្នុង​ទីនុ៎ះ​ចេញ នេះ​ពួក​ធម៌​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ។ ពួក​ធម៌​មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ តើ​ដូចម្តេច។ បញ្ច​វិញ្ញាណ ២ រូបាវចរ​តិក​តិក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង អរូបជ្ឈាន ៤ ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង លោកុត្តរ​តិក​តិក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង វិចារៈ​ដែល​កើត​ក្នុង​ទុតិយជ្ឈាន ជា​បញ្ចក​ន័យ​ផង រូប​ផង និព្វាន​ផង នេះ​ពួក​ធម៌​មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ។ វិចារៈ​ដែល​កើតជា​មួយ​នឹង​វិតក្កៈ មិន​ត្រូវ​ពោល​ថា ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ​ផង ថា​មិន​មាន​វិតក្កៈ មាន​ត្រឹម​វិចារៈ​ផង ថា​មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ផង​ទេ។
 [៣៨៤] ពួក​ធម៌​ប្រកបដោយ​បិ​តិ តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ប្រកបដោយ​សោមនស្ស ៤ ខាង​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៤ ខាង​អកុសល ចិ​ត្តុ​ប្បា​ទ ៥ ខាង​វិបាក​នៃ​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៥ ខាង​កិរិយា រូបាវចរ​ទុក​តិក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង លោកកុត្តរ​ទុក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង វៀរតែ​បីតិ ដែល​កើតឡើង​ក្នុង​ទីនុ៎ះ​ចេញ នេះ​ពួក​ធម៌​ប្រកបដោយ​បីតិ។
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 637646550698644585
ទៅកាន់ទំព័រ៖