ព្រះត្រៃបិដក ភាគ ៧៩

ពួក​ធម៌​ប្រកបដោយ​សុខៈ តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ប្រកបដោយ​សោមនស្ស ៤ ខាង​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៤ ខាង​អកុសល ចិ​ត្តុ​ប្បា​ទ ៦ ខាង​វិបាក​នៃ​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៥ ខាង​កិរិយា រូបាវចរ​តិក​ចតុ​ក្ក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង លោកុត្តរ​តិក​ចតុ​ក្ក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង វៀរតែ​សុខៈ​ដែល​កើតឡើង​ក្នុង​ទីនុ៎ះ​ចេញ នេះ​ពួក​ធម៌​ប្រកបដោយ​សុខៈ។ ពួក​ធម៌​ប្រកបដោយ​ឧបេក្ខា តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ប្រកបដោយ​ឧបេក្ខា ៤ ខាង​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៦ ខាង​អកុសល ចិ​ត្តុ​ប្បា​ទ ១០ ខាង​វិបាក នៃ​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៦ ខាង​វិបាក​នៃ​អកុសល ចិ​ត្តុ​ប្បា​ទ ៦ ខាង​កិរិយា ចតុត្ថជ្ឈាន ជា​រូបាវចរ ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង អរូបជ្ឈាន ៤ ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង ចតុត្ថជ្ឈាន ជា​លោ​កុត្ត​រៈ ខាង​កុសល​ផង ខាង​វិបាក​ផង វៀរតែ​ឧបេក្ខា ដែល​កើតឡើង ក្នុង​ទីនុ៎ះ​ចេញ នេះ​ពួក​ធម៌​ប្រកបដោយ​ឧបេក្ខា បីតិ មិន​ប្រកបដោយ​បីតិ ប្រកប​តែ​ដោយ​សុខៈ មិន​ប្រកបដោយ​ឧបេក្ខា​ទេ សុខៈ មិន​ប្រកបដោយ​សុខៈ ប្រកបដោយ​បីតិ
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637646550886300726
ទៅកាន់ទំព័រ៖