ព្រះត្រៃបិដក ភាគ ៧៩
មិនប្រកបដោយឧបេក្ខា ក៏មាន មិនគប្បីពោលថា ប្រកបដោយបីតិក៏មាន។ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស កាយវិញ្ញាណប្រកបដោយទុក្ខ និងឧបេក្ខាវេទនាផង រូបផង និព្វានផង នេះពួកធម៌មិនត្រូវពោលថា ប្រកបដោយបីតិផង ថាប្រកបដោយសុខៈផង ថាប្រកបដោយឧបេក្ខាផងឡើយ។
[៣៨៥] ពួកធម៌ត្រូវលះដោយទស្សនៈ (សោតាបត្តិមគ្គ) តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ និងចិត្តុប្បាទប្រកបដោយវិចិកិច្ឆា នេះពួកធម៌ដែលត្រូវលះដោយទស្សនៈ។ ពួកធម៌ត្រូវលះដោយភាវនា តើដូចម្តេច។ ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ នេះពួកធម៌ត្រូវ លះដោយភាវនា។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ និងចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌ត្រូវលះដោយទស្សនៈ ក៏មាន ត្រូវលះដោយភាវនាក៏មាន។ ពួកធម៌ដែលមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា តើដូចម្តេច។ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា។
ID: 637646551120207014
ទៅកាន់ទំព័រ៖