ព្រះត្រៃបិដក ភាគ ៧៩

រូប​ជា​សោតាយតនៈ​នោះ តើ​ដូចម្តេច។ ត្រចៀក​ណា គឺ​ប្រសាទ អាស្រ័យ​មហាភូត​ទាំង ៤ រាប់​ចូលក្នុង​អត្តភាព​ដែល​មិន​អាច​ឃើញ​បាន ប្រកបដោយ​ការ​ប៉ះពាល់ ឬថា​សំឡេង​ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ ខ្ទាំងខ្ទប់​ហើយ​ក្តី កំពុង​ខ្ទាំងខ្ទប់​ក្តី នឹង​ខ្ទាំងខ្ទប់​ក្តី គប្បី​ខ្ទាំងខ្ទប់​ក្តី ក្នុង​ត្រចៀក​ណា ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ ត្រចៀក​នុ៎ះ​ហៅថា​សោតៈ​ក៏បាន ថា​សោតាយតនៈ​ក៏បាន ថា​សោត​ធាតុ​ក៏បាន ថា​សោ​តិ​ន្ទ្រិ​យក៏​បាន ថា​លោក​ក៏បាន ថា​ទ្វារ​ក៏បាន ថា​សមុទ្ទ​ក៏បាន ថា​បណ្ឌ​រៈ​ក៏បាន ថា​ខេត្ត​ក៏បាន ថា​វត្ថុ​ក៏បាន ថា​ត្រើយអាយ​ក៏បាន ថា​ស្រុក​ទំនេរ​ក៏បាន នេះ​រូប​ជា​សោតាយតនៈ។ រូប​ជា​សោតាយតនៈ​នោះ តើ​ដូចម្តេច។ ត្រចៀក​ណា​គឺ​ប្រសាទ អាស្រ័យ​មហាភូត​ទាំង ៤ រាប់​ចូល ក្នុង​អត្តភាព​ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ ឬថា​ត្រចៀក​ណា ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ ខ្ទាំងខ្ទប់​ហើយ​ក្តី កំពុង​ខ្ទាំងខ្ទប់​ក្តី នឹង​ខ្ទាំងខ្ទប់​ក្តី គប្បី​ខ្ទាំងខ្ទប់​ក្តី ក្នុង​សំឡេង​ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ ត្រចៀក​នុ៎ះ ហៅថា​សោតៈ​ក៏បាន ថា​សោតាយតនៈ​ក៏បាន ថា​សោត​ធាតុ​ក៏បាន ថា​សោ​តិ​ន្ទ្រិ​យក៏​បាន ថា​លោក​ក៏បាន ថា​ទ្វារ​ក៏បាន ថា​សមុទ្ទ​ក៏បាន ថា​បណ្ឌ​រៈ​ក៏បាន ថា​ខេត្ត​ក៏បាន
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 637646482450667721
ទៅកាន់ទំព័រ៖