ព្រះត្រៃបិដក ភាគ ៧៩

 [៣៨៧] ពួក​ធម៌​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង តើ​ដូចម្តេច។ កុសល និង​អកុសល ក្នុង​ភូមិ ៣ នេះ​ពួក​ធម៌​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង។ ពួក​ធម៌​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង តើ​ដូចម្តេច។ មគ្គ ៤ ជា​អប​រិយា​បន្នៈ នេះ​ពួក​ធម៌​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង។ ពួក​ធម៌​មិនមែន​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទាំង​មិនមែន​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង តើ​ដូចម្តេច។ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត ក្នុង​ភូមិ ៣ រូប និង​និព្វាន នេះ​ពួក​ធម៌​មិនមែន​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទាំង​មិនមែន​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង។
 [៣៨៨] ពួក​ធម៌​ជា​របស់​សេក្ខបុគ្គល តើ​ដូចម្តេច។ មគ្គ ៤ ជា​អប​រិយា​បន្នៈ​ផង សាមញ្ញ​ផល ៣ ខាងក្រោម​ផង នេះ​ពួក​ធម៌​ជា​របស់​សេក្ខបុគ្គល។ ពួក​ធម៌​ជា​របស់​អសេក្ខ​បុគ្គល តើ​ដូចម្តេច។ អរហត្តផល​ខាងលើ នេះ​ពួក​ធម៌​ជា​របស់​អសេក្ខ​បុគ្គល ពួក​ធម៌​មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល តើ​ដូចម្តេច។ កុសល និង​អកុសល​ក្នុង​ភូមិ ៣ វិបាក​ក្នុង​ភូមិ ៣ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ រូប និង​និព្វាន នេះ​ពួក​ធម៌​មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល។
 [៣៨៩] ពួក​ធម៌​មាន​សភាព​តូចឆ្មារ តើ​ដូចម្តេច។ កាមាវចរ​កុសល និង​អកុសល វិបាក ទាំងអស់​នៃ​កាមាវចរ
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 637646551592550746
ទៅកាន់ទំព័រ៖