ព្រះត្រៃបិដក ភាគ ៧៩

កិរិយា និង​អព្យាក្រឹត​ជា​កាមាវចរ និង​រូប​ទាំងអស់ នេះ​ពួក​ធម៌​មាន​សភាព​តូចឆ្មារ ពួក​ធម៌​ដល់​នូវ​សភាព​ធំ តើ​ដូចម្តេច។ រូបាវចរ អរូបាវចរ កុសល និង​អព្យាក្រឹត នេះ​ពួក​ធម៌​ដល់​នូវ​សភាព​ធំ។ ពួក​ធម៌​ប្រមាណ​មិនបាន តើ​ដូចម្តេច។ មគ្គ ៤ ជា​អប​រិយា​បន្នៈ​ផង សាមញ្ញ​ផល ៤ ផង និព្វាន​ផង នេះ​ពួក​ធម៌​ប្រមាណ​មិនបាន។
 [៣៩០] ពួក​ធម៌​មាន​អារម្មណ៍​តូចឆ្មារ តើ​ដូចម្តេច។ វិបាក​ទាំងអស់​នៃ​កាមាវចរ កិរិយា មនោ​ធាតុ និង​មនោវិញ្ញាណ​ធាតុ ជា​កិរិយា​ហេតុ​កៈ ប្រកបដោយ​សោមនស្ស នេះ​ពួក​ធម៌​មាន​អារម្មណ៍​តូចឆ្មារ។ ពួក​ធម៌​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ តើ​ដូចម្តេច។ វិ​ញ្ញាណ​ញ្ចា​យតនៈ និ​ងនេវ​សញ្ញា​នា​សញ្ញា​យតនៈ នេះ​ពួក​ធម៌​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ។ ពួក​ធម៌​មាន​អារម្មណ៍​ប្រមាណ​មិនបាន តើ​ដូចម្តេច។ មគ្គ ៤ ជា​អប​រិយា​បន្នៈ​ផង សាមញ្ញ​ផល ៤ ផង នេះ​ពួក​ធម៌​មាន​អារម្មណ៍​ប្រមាណ​មិនបាន។ ចិ​ត្តុ​ប្បា​ទ ៤ ជា​ញាណ​វិប្បយុត្ត​ខាង​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៤ ជា​ញាណ​វិប្បយុត្ត​ខាង​កិរិយា និង​អកុសល​ទាំងអស់ នេះ​ពួក​ធម៌​មាន​អារម្មណ៍​តូចឆ្មារ​ក៏​មាន មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ តែ​មិនមែន​មាន​អារម្មណ៍​ប្រមាណ​មិនបានទេ ក៏​មាន
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 637646551825519593
ទៅកាន់ទំព័រ៖