ព្រះត្រៃបិដក ភាគ ៧៩

មិន​គប្បី​ពោល​ថា មាន​អារម្មណ៍​តូចឆ្មារ​ផង ថា​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​ផង​ក៏​មាន។ ចិ​ត្តុ​ប្បា​ទ ៤ ជា​ញាណសម្បយុត្ត ខាង​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៤ ជា​ញាណសម្បយុត្ត​ខាង​កិរិយា រូបាវចរ​ចតុត្ថជ្ឈាន ខាង​កុសល​ផង ខាង​កិរិយា​ផង និង​មនោវិញ្ញាណ​ធាតុ ជា​កិរិយា ហេតុ​កៈ ប្រកបដោយ​ឧបេក្ខា នេះ​ពួក​ធម៌​មាន​អារម្មណ៍​តូចឆ្មារ​ក៏​មាន មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​ក៏​មាន មាន​អារម្មណ៍​ប្រមាណ​មិនបាន​ក៏​មាន មិន​គប្បី​ពោល​ថា មាន​អារម្មណ៍​តូចឆ្មារ​ផង ថា​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​ផង ថា​មាន​អារម្មណ៍​ប្រមាណ​មិនបាន​ផង​ក៏​មាន។ រូបាវចរ​តិក​ចតុ​ក្ក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង វិបាក​នៃ​ចតុត្ថជ្ឈាន អាកាសានញ្ចាយតនៈ អកិ​ញ្ចញ្ញា​យតនៈ នេះ​ពួក​ធម៌​មិន​គប្បី​ពោល​ថា មាន​អារម្មណ៍​តូចឆ្មារ​ផង ថា​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​ផង ថា​មាន​អារម្មណ៍​ប្រមាណ​មិនបាន​ផង​ឡើយ។ ឯរូប និង​និព្វាន មិនមែន​មាន​អារម្មណ៍​ទេ។
 [៣៩១] ពួក​ធម៌​ដ៏​ថោកទាប តើ​ដូចម្តេច។ អកុសល​ចិ​ត្តុ​ប្បា​ទ ១២ នេះ​ពួក​ធម៌​ដ៏​ថោកទាប។ ពួក​ធម៌​ជា​កណ្តាល តើ​ដូចម្តេច។ កុសល​ក្នុង​ភូមិ ៣ វិបាក​ក្នុង​ភូមិ ៣ កិរិយា និង​អព្យាក្រឹត ក្នុង​ភូមិ ៣ និង​រូប​ទាំងអស់ នេះ​ពួក​ធម៌​ជា​កណ្តាល។
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 637646552093488309
ទៅកាន់ទំព័រ៖