ព្រះត្រៃបិដក ភាគ ៧៩

ពួក​ធម៌​ដ៏​ឧត្តម តើ​ដូចម្តេច។ មគ្គ ៤ ជា​អប​រិយា​បន្នៈ​ផង សាមញ្ញ​ផល ៤ ផង និព្វាន​ផង នេះ​ពួក​ធម៌​ដ៏​ឧត្តម។
 [៣៩២] ពួក​ធម៌​មាន​សភាព​ខុស និង​ទៀង តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ៤ ប្រកបដោយ​ទិដ្ឋិ ចិ​ត្តុ​ប្បា​ទ ២ ប្រកបដោយ​ទោមនស្ស នេះ​ពួក​ធម៌​មាន​សភាព​ខុស និង​ទៀង​ក៏​មាន មិន​ទៀង​ក៏​មាន ពួក​ធម៌​មាន​សភាព​ត្រូវ និង​ទៀង តើ​ដូចម្តេច។ មគ្គ ៤ ជា​អប​រិយា​បន្នៈ នេះ​ពួក​ធម៌ មាន​សភាព​ត្រូវ និង​ទៀង។ ពួក​ធម៌​មិន​ទៀង តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ៤ ប្រាសចាក​ទិដ្ឋិ តែ​ប្រកបដោយ​លោភៈ ចិ​ត្តុ​ប្បា​ទប្រកបដោយ​វិចិកិច្ឆា ចិ​ត្តុ​ប្បា​ទប្រកបដោយ​ឧទ្ធច្ចៈ កុសល​ក្នុង​ភូមិ ៣ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត ក្នុង​ភូមិ ៣ រូប និង​និព្វាន នេះ​ពួក​ធម៌​មិន​ទៀង។
 [៣៩៣] ពួក​ធម៌​មាន​មគ្គ​ជា​អារម្មណ៍ តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ៤ ជា​ញាណសម្បយុត្ត ខាង​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៤ ជា​ញាណសម្បយុត្ត ខាង​កិរិយា នេះ​ពួក​ធម៌​មាន​មគ្គ​ជា​អារម្មណ៍
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 637646552364894920
ទៅកាន់ទំព័រ៖