ព្រះត្រៃបិដក ភាគ ៧៩

តែ​មិនមែន​មាន​មគ្គ​ជាហេតុ​ក៏​មាន មាន​មគ្គ​ជា​អធិបតី​ក៏​មាន មិន​គប្បី​ពោល​ថា មាន​មគ្គ​ជា​អារម្មណ៍​ផង ថា​មាន​មគ្គ​ជា​អធិបតី​ផង​ក៏​មាន។ អរិយមគ្គ ៤ មិនមែន​មាន​មគ្គ​ជា​អារម្មណ៍ តែ​មាន​មគ្គ​ជាហេតុ មាន​មគ្គ​ជា​អធិបតី​ក៏​មាន មិន​គប្បី​ពោល​ថា មាន​មគ្គ​ជា​អធិបតី​ក៏​មាន។ រូបាវចរ​ចតុត្ថជ្ឈាន ខាង​កុសល​ផង ខាង​កិរិយា​ផង និង​មនោវិញ្ញាណ​ធាតុ ជា​កិរិយា​ហេតុ​កៈ ប្រកបដោយ​ឧបេក្ខា នេះ​ពួក​ធម៌​មាន​មគ្គ​ជា​អារម្មណ៍ តែ​មិនមែន​មាន​មគ្គ​ជាហេតុ មិនមែន​មាន​មគ្គ​ជា​អធិបតី​ក៏​មាន មិន​គប្បី​ពោល​ថា មាន​មគ្គ​ជា​អារម្មណ៍​ក៏​មាន។ ចិ​ត្តុ​ប្បា​ទ ៤ ជា​ញាណ​វិប្បយុត្ត​ខាង​កាមាវចរ​កុសល អកុសល​ទាំងអស់ វិបាក​ទាំងអស់​នៃ​កាមាវចរ ចិ​ត្តុ​ប្បា​ទ ៦ ខាង​កិរិយា រូបាវចរ​តិក​ចតុ​ក្ក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង វិបាក​នៃ​ចតុត្ថជ្ឈាន អរូបជ្ឈាន ៤ ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង និង​សាមញ្ញ​ផល ៤ នេះ​ពួក​ធម៌​មិន​គប្បី​ពោល​ថា មាន​មគ្គ​ជា​អារម្មណ៍​ផង ថា​មាន​មគ្គ​ជាហេតុ​ផង ថា​មាន​មគ្គ​ជា​អធិបតី​ផង​ឡើយ។ ឯរូប និង​និព្វាន មិនមែន​មាន​អារម្មណ៍​ទេ។
 [៣៩៤] ពួក​ធម៌​ដែល​កើតឡើង​ហើយ តើ​ដូចម្តេច។ វិបាក​ក្នុង​ភូមិ ៤ និង​រូប​ជា​កម្ម​ស្ស​កត​ត្តា នេះ​ពួក​ធម៌​ដែល
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 637646552602550695
ទៅកាន់ទំព័រ៖