ព្រះត្រៃបិដក ភាគ ៧៩
[៣៩៨] ពួកធម៌មានអារម្មណ៍ខាងក្នុង តើដូចម្តេច។ វិញ្ញាណញ្ចាយតនៈ និងនេវសញ្ញានាសញ្ញាយតនៈ នេះពួកធម៌មានអារម្មណ៍ខាងក្នុង។ ពួកធម៌មានអារម្មណ៍ខាងក្រៅ តើដូចម្តេច។ រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង វិបាកនៃចតុត្ថជ្ឈាន អាកាសានញ្ចាយតនៈ មគ្គ ៤ ជាអបរិយាបន្នៈ និងសាមញ្ញផល ៤ នេះពួកធម៌មានអារម្មណ៍ខាងក្រៅ។ វៀរតែរូបចេញ ពួកធម៌ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរទាំងអស់ រូបាវចរចតុត្ថជ្ឈាន ខាងកុសលផង ខាងកិរិយាផង នេះពួកធម៌មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ខាងក្នុង និងខាងក្រៅក៏មាន អាកិញ្ចញ្ញាយតនៈ មិនគប្បីពោលថា មានអារម្មណ៍ខាងក្នុងផង ថាមានអារម្មណ៍ខាងក្រៅផង ថា មានអារម្មណ៍ខាងក្នុង និងខាងក្រៅផងឡើយ។ ឯរូប និងនិព្វាន មិនមែនមានអារម្មណ៍ទេ។
[៣៩៩] ពួកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ តើដូចម្តេច។ រូបាយតនៈ នេះពួកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់។ ពួកធម៌ មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ នេះពួកធម៌មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់។
ID: 637646553375363340
ទៅកាន់ទំព័រ៖