ព្រះត្រៃបិដក ភាគ ៧៩

ពួក​ធម៌​មិន​ប្រកបដោយ​ការ​ឃើញ ទាំង​មិន​ប្រកបដោយ​ការ​ប៉ះពាល់ តើ​ដូចម្តេច។ កុសល និង​អកុសល ក្នុង​ភូមិ ៤ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ រូប​ជា​អនិ​ទស្សនៈ ជា​អប្បដិឃៈ ដែល​រាប់បញ្ចូល​ក្នុង​ធម្មាយតនៈ និង​និព្វាន នេះ​ពួក​ធម៌​មិន​ប្រកបដោយ​ការ​ឃើញ ទាំង​មិន​ប្រកបដោយ​ការ​ប៉ះពាល់។

ចប់​ពួក​តិកៈ ។


 [៤០០] ពួក​ធម៌​ជាហេតុ តើ​ដូចម្តេច។ កុសល​ហេតុ ៣ អកុសល​ហេតុ ៣ អព្យាកត​ហេតុ ៣ អលោភៈ ជាកុសល​ហេតុ អទោសៈ​ជាកុសល​ហេតុ កើតឡើង​ក្នុង​កុសល​ក្នុង​ភូមិ ៤ អមោហៈ​ជាកុសល​ហេតុ ក៏​កើតឡើង​ក្នុង​កុសល​ក្នុង​ភូមិ ៤ ដែរ វៀរតែ​ចិ​ត្តុ​ប្បា​ទ ៤ ជា​ញាណ​វិប្បយុត្ត ខាង​កាមាវចរ​កុសល​ចេញ លោភៈ​កើតឡើង​ក្នុង​ចិ​ត្តុ​ប្បា​ទ ៨ ប្រកបដោយ​លោភៈ ឯទោសៈ កើតឡើង​ក្នុង​ចិ​ត្តុ​ប្បា​ទ ២ ប្រកបដោយ​ទោមនស្ស មោហៈ កើតឡើង​ក្នុង​អកុសល​ទាំងអស់ អលោភៈ​ជា​វិបាក​ហេតុ អទោសៈ ជា​វិបាក​ហេតុ កើតឡើង​ក្នុង​វិបាក​ក្នុង​ភូមិ ៤ វៀរតែ​ចិ​ត្តុ​ប្បា​ទ ជា​អហេតុកៈ ខាង​វិបាក​នៃ​កាមាវចរ​ចេញ អមោហៈ ជា​វិបាក​ហេតុ កើតឡើង​ក្នុង​វិបាក​ក្នុង​ភូមិ ៤ វៀរតែ​ចិ​ត្តុ​ប្បា​ទ ជា​អហេតុកៈ ខាង​វិបាក​នៃ​កាមាវចរ
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 637646553627397700
ទៅកាន់ទំព័រ៖