ព្រះត្រៃបិដក ភាគ ៧៩
និងវៀរតែចិត្តុប្បាទ ៤ ជាញាណវិប្បយុត្តចេញ អលោភៈ ជាកិរិយាហេតុ អទោសៈជាកិរិយាហេតុ កើតឡើងក្នុងកិរិយាក្នុងភូមិ ៣ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ អមោហៈ ជាកិរិយាហេតុ កើតឡើងក្នុងកិរិយាក្នុងភូមិ ៣ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងកាមាវចរកិរិយា និងវៀរតែចិត្តុប្បាទ ៤ ជាញាណវិប្បយុត្តចេញ នេះពួកធម៌ជាហេតុ។ ពួកធម៌មិនមែនជាហេតុ តើដូចម្តេច។ វៀរតែពួកហេតុចេញ កុសល និងអកុសល ក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាហេតុ។
[៤០១] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែមោហៈ ប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងវិបាក នៃកាមាវចរចេញ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ វៀរតែចិត្តុប្បាទ ជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ
ID: 637646553864428903
ទៅកាន់ទំព័រ៖