ព្រះត្រៃបិដក ភាគ ៧៩
ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាសោតាយតនៈ។ រូបជាសោតាយតនៈនោះ តើដូចម្តេច។ ត្រចៀកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថាសោតសម្ផ័ស្ស ប្រារព្ធនូវសំឡេង កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យត្រចៀកណា។បេ។ វេទនាកើតអំពីសោតសម្ផ័ស្ស ប្រារព្ធនូវសំឡេង ព្រោះអាស្រ័យត្រចៀកណា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ សោតវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។បេ។ សោតសម្ផ័ស្ស មានសំឡេងជាអារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យត្រចៀកណា។បេ។ វេទនាកើតអំពីសោតសម្ផ័ស្ស មានសំឡេងជាអារម្មណ៍ អាស្រ័យនូវត្រចៀកណា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ សោតវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ត្រចៀកនុ៎ះ ហៅថាសោតៈក៏បាន ថាសោតាយតនៈក៏បាន ថាសោតធាតុក៏បាន ថាសោតិន្ទ្រិយក៏បាន ថាលោកក៏បាន
ID: 637646482677229443
ទៅកាន់ទំព័រ៖