ព្រះត្រៃបិដក ភាគ ៧៩
នេះពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ។ ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច។ មោហៈប្រកបដោយវិចិកិច្ឆា មោហៈប្រកបដោយឧទ្ធច្ចៈ បញ្ចវិញ្ញាណ ២ មនោធាតុ ៣ មនោវិញ្ញាណធាតុ ជាអហេតុកៈ ៥ រូប និងនិព្វាន នេះពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងហេតុ។
[៤០២] ពួកធម៌ប្រកបដោយហេតុ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែមោហៈប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទជាអហេតុកៈខាងវិបាកនៃកាមាវចរចេញ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ នេះពួកធម៌ប្រកបដោយហេតុ។ ពួកធម៌ប្រាសចាកហេតុ តើដូចម្តេច។ មោហៈប្រកបដោយវិចិកិច្ឆា មោហៈប្រកបដោយឧទ្ធច្ចៈ បញ្ចវិញ្ញាណ ២ មនោធាតុ ៣ មនោវិញ្ញាណធាតុជាអហេតុកៈ ៥ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកហេតុ។
ID: 637646554100835188
ទៅកាន់ទំព័រ៖