ព្រះត្រៃបិដក ភាគ ៧៩

 [៤០៣] ពួក​ធម៌​ជាហេតុ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង តើ​ដូចម្តេច។ ហេតុ ២ ឬ ៣ កើតឡើង​ជាមួយគ្នា​ក្នុង​ធម៌​ណា នេះ​ពួក​ធម៌​ជាហេតុ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង។ ពួក​ធម៌​គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ជាហេតុ តើ​ដូចម្តេច។ កុសល​និង​អកុសល​ក្នុង​ភូមិ ៤ វិបាក​ក្នុង​ភូមិ ៤ វៀរតែ​ចិ​ត្តុ​ប្បា​ទជា​អហេតុកៈ​ខាង​វិបាក​នៃ​កាមាវចរ​ចេញ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ វៀរតែ​ចិ​ត្តុ​ប្បា​ទជា​អហេតុកៈ ខាង​កាមាវចរ​កិរិយា​ចេញ វៀរតែ​ពួក​ហេតុ​ដែល​កើតឡើង​ក្នុង​ទីនុ៎ះ​ចេញ នេះ​ពួក​ធម៌​គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ជាហេតុ។ ពួក​ធម៌​មិន​មានហេតុ មិន​គប្បី​ពោល​ថា ជាហេតុ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង ថា គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ជាហេតុ​ផង​ឡើយ។
 [៤០៤] ពួក​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង តើ​ដូចម្តេច។ ហេតុ ២ ឬ ៣ កើតឡើង​ជាមួយគ្នា​ក្នុង​ធម៌​ណា នេះ​ពួក​ធម៌​ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង។ ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ តើ​ដូចម្តេច។ កុសល និង​អកុសល ក្នុង​ភូមិ ៤ វិបាក​ក្នុង​ភូមិ ៤ វៀរតែ​ចិ​ត្តុ​ប្បា​ទជា​អហេតុកៈ​ខាង​វិបាក​នៃ​កាមាវចរ​ចេញ
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 637646554801147667
ទៅកាន់ទំព័រ៖