ព្រះត្រៃបិដក ភាគ ៧៩
កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ វៀរតែពួកហេតុដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌គ្រាន់តែប្រកបដោយហេតុ តែមិនមែនជាហេតុ។ ពួកធម៌ប្រាសចាកហេតុ មិនគប្បីពោលថា ជាហេតុផង ប្រកបដោយហេតុផង ថា គ្រាន់តែប្រកបដោយហេតុ តែមិនមែនជាហេតុផងឡើយ។
[៤០៥] ពួកធម៌មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច។ កុសលនិងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងវិបាកនៃកាមាវចរចេញ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ វៀរតែពួកហេតុ ដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ។ ពួកធម៌មិនមែនជាហេតុផង មិនប្រព្រឹត្តទៅជាមួយនឹងហេតុផង តើដូចម្តេច។ បញ្ចវិញ្ញាណ ២ មនោធាតុ ៣ មនោវិញ្ញាណធាតុជាអហេតុកៈ ៥ រូប និងនិព្វាន នេះពួកធម៌មិនមែនជាហេតុផង មិនប្រព្រឹត្តទៅជាមួយនឹងហេតុផង។ ពួកធម៌ជាហេតុ មិនគប្បីពោលថា មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថា មិនមែនជាហេតុ មិនប្រព្រឹត្តទៅជាមួយនឹងហេតុកៈផងឡើយ។
ID: 637646555038491595
ទៅកាន់ទំព័រ៖