ព្រះត្រៃបិដក ភាគ ៧៩

 [៤០៦] ពួក​ធម៌​ប្រកបដោយ​បច្ច័យ តើ​ដូចម្តេច។ កុសល និង​អកុសល​ក្នុង​ភូមិ ៤ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ រូប​ទាំងអស់ នេះ​ពួក​ធម៌​ប្រកបដោយ​បច្ច័យ។ ពួក​ធម៌​មិន​មាន​បច្ច័យ តើ​ដូចម្តេច។ និព្វាន នេះ​ពួក​ធម៌​មិន​មាន​បច្ច័យ។
 [៤០៧] ពួក​ធម៌​មាន​បច្ច័យ​តាក់តែង តើ​ដូចម្តេច។ កុសល និង​អកុសល​ក្នុង​ភូមិ ៤ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ និង​រូប​ទាំងអស់ នេះ​ពួក​ធម៌​មាន​បច្ច័យ​តាក់តែង។ ពួក​ធម៌​មិន​មាន​បច្ច័យ​តាក់តែង តើ​ដូចម្តេច។ និព្វាន នេះ​ពួក​ធម៌​មិន​មាន​បច្ច័យ​តាក់តែង។
 [៤០៨] ពួក​ធម៌​ប្រកបដោយ​ការ​ឃើញ តើ​ដូចម្តេច។ រូបាយតនៈ នេះ​ពួក​ធម៌​ប្រកបដោយ​ការ​ឃើញ។ ពួក​ធម៌​មិន​ប្រកបដោយ​ការ​ឃើញ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ ផោដ្ឋព្វា​យតនៈ កុសល និង​អកុសល​ក្នុង​ភូមិ ៤ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត ក្នុង​ភូមិ ៣ រូប​ដែល​ជា​អនិ​ទស្សនៈ ជា​អប្បដិឃៈ រាប់បញ្ចូល​ក្នុង​ធម្មាយតនៈ និង​និព្វាន នេះ​ពួក​ធម៌​មិន​ប្រកបដោយ​ការ​ឃើញ។
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 637646555370678877
ទៅកាន់ទំព័រ៖