ព្រះត្រៃបិដក ភាគ ៧៩
[៤១២] ពួកធម៌ទាំងអស់ គប្បីដឹងច្បាស់ដោយវិញ្ញាណនីមួយ មិនគប្បីដឹងច្បាស់ដោយវិញ្ញាណនីមួយ។
[៤១៣] ពួកធម៌ជាអាសវៈ តើដូចម្តេច។ អាសវៈ ៤ គឺ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជា្ជសវៈ ឯកាមាសវៈ តែងកើតក្នុងចិត្តុប្បាទ ៨ ដែលប្រកបដោយលោភៈ ភវាសវៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ទិដ្ឋាសវៈ តែងកើតក្នុងចិត្តុប្បាទ ៤ ដែលប្រកបដោយទិដ្ឋិ អវិជា្ជសវៈ តែងកើតក្នុងអកុសលទាំងអស់ នេះពួកធម៌ជាអាសវៈ។ ពួកធម៌មិនមែនជាអាសវៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែអាសវៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែនជាអាសវៈ។
[៤១៤] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ។ ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈ តើដូចម្តេច។
ID: 637646555898022960
ទៅកាន់ទំព័រ៖