ព្រះត្រៃបិដក ភាគ ៧៩

មគ្គ ៤ ជា​អប​រិយា​បន្នៈ​ផង សាមញ្ញ​ផល ៤ ផង និព្វាន​ផង នេះ​ពួក​ធម៌​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ។
 [៤១៥] ពួក​ធម៌​ប្រកបដោយ​អាសវៈ តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ២ ប្រកបដោយ​ទោមនស្ស អកុសល​ក្រៅពី​នេះ វៀរតែ​មោហៈ​ដែល​កើតឡើង​ក្នុង​ទីនុ៎ះ ទាំង​វៀរតែ​មោហៈ​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ​ចេញ នេះ​ពួក​ធម៌​ប្រកបដោយ​អាសវៈ។ ពួក​ធម៌​ប្រាសចាក​អាសវៈ តើ​ដូចម្តេច។ មោហៈ​ដែល​កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ២ ប្រកបដោយ​ទោមនស្ស មោហៈ​ប្រកបដោយ​វិចិកិច្ឆា មោហៈ​ប្រកបដោយ​ឧទ្ធច្ចៈ កុសល​ក្នុង​ភូមិ ៤ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ រូប និង​និព្វាន នេះ​ពួក​ធម៌​ប្រាសចាក​អាសវៈ។
 [៤១៦] ពួក​ធម៌​ជា​អាសវៈ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង តើ​ដូចម្តេច។ អាសវៈ​ទាំងនោះ​ឯង ជា​អាសវៈ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង។ ពួក​ធម៌​គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តែ​មិនមែន​ជា​អាសវៈ តើ​ដូចម្តេច។ អកុសល​ក្រៅពី​នេះ វៀរតែ​អាសវៈ​ចេញ កុសល​ក្នុង​ភូមិ ៣ វិបាក​ក្នុង​ភូមិ ៣ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ និង​រូប​ទាំងអស់ នេះ​ពួក​ធម៌​គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 637646556161304105
ទៅកាន់ទំព័រ៖