ព្រះត្រៃបិដក ភាគ ៧៩
តែមិនមែនជាអាសវៈ។ ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈ មិនគប្បីពោលថា ជាអាសវៈផង ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថា គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនជាអាសវៈផងឡើយ។
[៤១៧] ពួកធម៌ជាអាសវៈផង ប្រកបដោយអាសវៈផង តើដូចម្តេច។ អាសវៈ ២ ឬ ៣ កើតឡើងជាមួយគ្នាក្នុងធម៌ណា នេះពួកធម៌ជាអាសវៈផង ប្រកបដោយអាសវៈផង។ ពួកធម៌គ្រាន់តែប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែអាសវៈចេញ នេះពួកធម៌គ្រាន់តែប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ។ ពួកធម៌ប្រាសចាកអាសវៈ មិនគប្បីពោលថា ជាអាសវៈផង ប្រកបដោយអាសវៈផង ថា គ្រាន់តែប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផងឡើយ។
[៤១៨] ពួកធម៌ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ តើដូចម្តេច។ មោហៈ កើតឡើងក្នុងចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស មោហៈប្រកបដោយវិចិកិច្ឆា មោហៈប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ។ ពួកធម៌ប្រាសចាកអាសវៈផង មិនប្រព្រឹត្តទៅជាមួយនឹងអាសវៈផង តើដូចម្តេច។
ID: 637646556434741634
ទៅកាន់ទំព័រ៖