ព្រះត្រៃបិដក ភាគ ៧៩

មគ្គ ៤ ជា​អប​រិយា​បន្នៈ​ផង សាមញ្ញ​ផល ៤ ផង និព្វាន​ផង នេះ​ពួក​ធម៌​ប្រាសចាក​អាសវៈ​ផង មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង។ ពួក​ធម៌​ប្រកបដោយ​អាសវៈ មិន​គប្បី​ពោល​ថា ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង ថា ប្រាសចាក​អាសវៈ​ផង មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង​ឡើយ។
 [៤១៩] ពួក​ធម៌​ជា​សញ្ញោជនៈ តើ​ដូចម្តេច។ សញ្ញោជនៈ ១០ យ៉ាង គឺ កាមរាគ​សញ្ញោជនៈ បដិឃ​សញ្ញោជនៈ មាន​សញ្ញោជនៈ ទិដ្ឋិ​សញ្ញោជនៈ វិចិកិច្ឆា​សញ្ញោជនៈ សីលព្វត​បរាមាស​សញ្ញោជនៈ ភវ​រាគ​សញ្ញោជនៈ ឥស្សា​សញ្ញោជនៈ មច្ឆរិយ​សញ្ញោជនៈ អវិជ្ជា​សញ្ញោជនៈ ឯកាមរាគ​សញ្ញោជនៈ តែង​កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ៨ ដែល​ប្រកបដោយ​លោភៈ បដិឃ​សញ្ញោជនៈ តែង​កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ២ ដែល​ប្រកបដោយ​ទោមនស្ស មាន​សញ្ញោជនៈ តែង​កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ៤ ដែល​ប្រាសចាក​ទិដ្ឋិ តែ​ប្រកបដោយ​លោភៈ ទិដ្ឋិ​សញ្ញោជនៈ តែង​កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ៤ ដែល​ប្រកបដោយ​ទិដ្ឋិ វិចិកិច្ឆា​សញ្ញោជនៈ តែង​កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ដែល​ប្រកបដោយ​វិចិកិច្ឆា សីលព្វត​បរាមាស​សញ្ញោជនៈ តែង​កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ៤ ដែល​ប្រកបដោយ​ទិដ្ឋិ ភវ​រាគ​សញ្ញោជនៈ
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 637646556674272719
ទៅកាន់ទំព័រ៖