ព្រះត្រៃបិដក ភាគ ៧៩
ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាសោតាយតនៈ។
[១៨] រូបជាឃានាយតនៈនោះ តើដូចម្តេច។ ច្រមុះណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថាបុគ្គលធុំហើយក្តី កំពុងធុំក្តី នឹងធុំក្តី គប្បីធុំក្តី នូវក្លិនដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ដោយច្រមុះណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ច្រមុះនុ៎ះ ហៅថាឃានៈក៏បាន ថាឃានាយតនៈក៏បាន ថាឃានធាតុក៏បាន ថាឃានិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាឃានាយតនៈ។ រូបជាឃានាយតនៈនោះ តើដូចម្តេច។ ច្រមុះណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា ក្លិនដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងច្រមុះណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ច្រមុះនុ៎ះ ហៅថាឃានៈក៏បាន ថាឃានាយតនៈ ក៏បាន
ID: 637646482893479543
ទៅកាន់ទំព័រ៖