ព្រះត្រៃបិដក ភាគ ៧៩
សញ្ញោជនៈ តើដូចម្តេច។ មោហៈប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកសញ្ញោជនៈ។
[៤២២] ពួកធម៌ជាសញ្ញោជនៈផង ជាប្រយោជន៍ដល់សញ្ញោជនៈផង តើដូចម្តេច។ សញ្ញោជនៈទាំងនោះឯង ជាសញ្ញោជនៈផង ជាប្រយោជន៍ដល់សញ្ញោជនៈផង។ ពួកធម៌គ្រាន់តែជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែសញ្ញោជនៈចេញ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌គ្រាន់តែជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ។ ពួកធម៌មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈ មិនគប្បីពោលថា ជាសញ្ញោជនៈផង ជាប្រយោជន៍ដល់សញ្ញោជនៈផង ថា គ្រាន់តែជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈផងឡើយ។
[៤២៣] ពួកធម៌ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង តើដូចម្តេច។ សញ្ញោជនៈ ២ ឬ ៣ កើតក្នុងទីជាមួយគ្នា ក្នុងធម៌ណា នេះពួកធម៌ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង។ ពួកធម៌
ID: 637646557243022687
ទៅកាន់ទំព័រ៖