ព្រះត្រៃបិដក ភាគ ៧៩
មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ដែលគន្ថៈមិនគប្បីដោតក្រង។
[៤២៧] ពួកធម៌ប្រកបដោយគន្ថៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ វៀរតែលោភៈដែលកើតឡើងក្នុងទីនុ៎ះចេញ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស វៀរតែបដិឃៈដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយគន្ថៈ។ ពួកធម៌ប្រាសចាកគន្ថៈ តើដូចម្តេច។ លោភៈកើតក្នុងចិត្តុប្បាទ ៤ ដែលប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ បដិឃៈកើតក្នុងចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកគន្ថៈ។
[៤២៨] ពួកធម៌ជាគន្ថៈផង ដែលគន្ថៈគប្បីដោតក្រងផង តើដូចម្តេច។ គន្ថៈទាំងនោះឯង ជាគន្ថៈផង ដែលគន្ថៈគប្បីដោតក្រងផង។ ពួកធម៌ដែលគន្ថៈគប្បីដោតក្រង តែមិនមែនជាគន្ថៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែពួកគន្ថៈចេញ កុសលក្នុងភូមិ ៣
ID: 637646558032241591
ទៅកាន់ទំព័រ៖