ព្រះត្រៃបិដក ភាគ ៧៩

វិបាក​ក្នុង​ភូមិ ៣ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ និង​រូប​ទាំងអស់ នេះ​ពួក​ធម៌​ដែល​គន្ថៈ​គប្បី​ដោត​ក្រង តែ​មិនមែន​ជា​គន្ថៈ។ ពួក​ធម៌​ដែល​គន្ថៈ​មិន​គប្បី​ដោត​ក្រង មិន​គប្បី​ពោល​ថា ជា​គន្ថៈ​ផង ដែល​គន្ថៈ​គប្បី​ដោត​ក្រង​ផង ថា គន្ថៈ​គប្បី​ដោត​ក្រង តែ​មិនមែន​ជា​គន្ថៈ​ផង​ឡើយ។
 [៤២៩] ពួក​ធម៌​ជា​គន្ថៈ​ផង ប្រកបដោយ​គន្ថៈ​ផង តើ​ដូចម្តេច។ ទិដ្ឋិ និង​លោភៈ​កើតឡើង​ក្នុង​ទី​ជាមួយគ្នា ក្នុង​ធម៌​ណា នេះ​ពួក​ធម៌​ជា​គន្ថៈ​ផង ប្រកបដោយ​គន្ថៈ​ផង។ ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​គន្ថៈ តែ​មិនមែន​ជា​គន្ថៈ តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ៤ ប្រកបដោយ​លោភៈ ចិ​ត្តុ​ប្បា​ទ ២ ប្រកបដោយ​ទោមនស្ស វៀរតែ​ពួក​គន្ថៈ​ដែល​កើតឡើង​ក្នុង​ទីនុ៎ះ​ចេញ នេះ​ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​គន្ថៈ តែ​មិនមែន​ជា​គន្ថៈ។ ពួក​ធម៌​ប្រាសចាក​គន្ថៈ មិន​គប្បី​ពោល​ថា ជា​គន្ថៈ​ផង ប្រកបដោយ​គន្ថៈ​ផង ថា​គ្រាន់តែ​ប្រកបដោយ​គន្ថៈ តែ​មិនមែន​ជា​គន្ថៈ​ផង​ឡើយ។
 [៤៣០] ពួក​ធម៌​ប្រាសចាក​គន្ថៈ តែ​គន្ថៈ​គប្បី​ដោត​ក្រង តើ​ដូចម្តេច។ លោភៈ​កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ៤ ដែល​ប្រាសចាក​ទិដ្ឋិ តែ​ប្រកបដោយ​លោភៈ បដិឃៈ​កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ២ ដែល​ប្រកបដោយ​ទោមនស្ស ចិ​ត្តុ​ប្បា​ទប្រកបដោយ​វិចិកិច្ឆា ចិ​ត្តុ​ប្បា​ទប្រកបដោយ​ឧទ្ធច្ចៈ
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 637646558301928965
ទៅកាន់ទំព័រ៖