ព្រះត្រៃបិដក ភាគ ៧៩

កុសល​ក្នុង​ភូមិ ៣ វិបាក​ក្នុង​ភូមិ ៣ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ និង​រូប​ទាំងអស់ នេះ​ពួក​ធម៌​ប្រាសចាក​គន្ថៈ តែ​គន្ថៈ​គប្បី​ដោត​ក្រង។ ពួក​ធម៌​ប្រាសចាក​គន្ថៈ​ផង ដែល​គន្ថៈ​មិន​គប្បី​ដោត​ក្រង​ផង តើ​ដូចម្តេច។ មគ្គ ៤ ជា​អប​រិយា​បន្នៈ​ផង សាមញ្ញ​ផល ៤ ផង និព្វាន​ផង នេះ​ពួក​ធម៌​ប្រាសចាក​គន្ថៈ​ផង ដែល​គន្ថៈ​មិន​គប្បី​ដោត​ក្រង​ផង។ ពួក​ធម៌​ប្រកបដោយ​គន្ថៈ មិន​គប្បី​ពោល​ថា ប្រាសចាក​គន្ថៈ តែ​គន្ថៈ​គប្បី​ដោត​ក្រង​ផង ថា ប្រាសចាក​គន្ថៈ​ផង ដែល​គន្ថៈ​មិន​គប្បី​ដោត​ក្រង​ផង​ឡើយ។
 [៤៣១] ពួក​ធម៌​ជា​ឱឃៈ (ធម៌​ញ៉ាំង​សត្វ​ឲ្យ​លង់​នៅក្នុង​វដ្តៈ) តើ​ដូចម្តេច។បេ។ ពួក​ធម៌​ជា​យោ​គៈ (ធម៌​ញ៉ាំង​សត្វ​ឲ្យ​ជាប់​នៅក្នុង​វដ្តៈ) តើ​ដូចម្តេច។បេ។ ពួក​ធម៌​ជា​នី​វរ​ណៈ (ធម៌​រារាំង​ចិត្ត​សត្វ) តើ​ដូចម្តេច។ នី​វរ​ណៈ ៦ គឺ កា​មច្ឆ​ន្ទ​នី​វរ​ណៈ ព្យាបាទ​នី​វរ​ណៈ ថីនមិទ្ធ​នី​វរ​ណៈ ឧទ្ធច្ច​កុក្កុ​ច្ច​នី​វរ​ណៈ វិចិកិច្ឆា​នី​វរ​ណៈ អវិ​ជា្ជ​នី​វរ​ណៈ កា​មច្ឆ​ន្ទ​នី​វរ​ណៈ កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ៤ ដែល​ប្រកបដោយ​លោភៈ ព្យាបាទ​នី​វរ​ណៈ កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ២ ដែល​ប្រកបដោយ​ទោមនស្ស ថីនមិទ្ធ​នី​វរ​ណៈ កើត​ក្នុង​អកុសល​ជាស​សង្ខារ​រិកៈ ឧទ្ធច្ច​នី​វរ​ណៈ កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ដែល​ប្រកបដោយ​ឧទ្ធច្ចៈ កុក្កុ​ច្ច​នី​វរ​ណៈ កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ២ ដែល​ប្រកបដោយ​ទោមនស្ស
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 637646558541772776
ទៅកាន់ទំព័រ៖