ព្រះត្រៃបិដក ភាគ ៧៩

វិចិកិច្ឆា​នី​វរ​ណៈ កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ដែល​ប្រកបដោយ​វិចិកិច្ឆា អវិជ្ជា​នី​វរ​ណៈ កើត​ក្នុង​អកុសល​ទាំងអស់ នេះ​ពួក​ធម៌​ជា​នី​វរ​ណៈ។ ពួក​ធម៌​មិនមែន​ជា​នី​វរ​ណៈ តើ​ដូចម្តេច។ អកុសល​ក្រៅពី​នេះ វៀរតែ​ពួក​នី​វរ​ណៈ​ចេញ កុសល​ក្នុង​ភូមិ ៤ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ រូប និង​និព្វាន នេះ​ពួក​ធម៌​មិនមែន​ជា​នី​វរ​ណៈ។
 [៤៣២] ពួក​ធម៌​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ តើ​ដូចម្តេច។ កុសល និង​អកុសល​ក្នុង​ភូមិ ៣ វិបាក​ក្នុង​ភូមិ ៣ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ និង​រូប​ទាំងអស់ នេះ​ពួក​ធម៌​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ។ ពួក​ធម៌​មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ តើ​ដូចម្តេច។ មគ្គ ៤ ជា​អប​រិយា​បន្នៈ​ផង សាមញ្ញ​ផល ៤ ផង និព្វាន​ផង នេះ​ពួក​ធម៌​មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ។
 [៤៣៣] ពួក​ធម៌​ប្រកបដោយ​នី​វរ​ណៈ តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ជាអកុសល ១២ នេះ​ពួក​ធម៌​ប្រកបដោយ​នី​វរ​ណៈ។ ពួក​ធម៌​ប្រាសចាក​នី​វរ​ណៈ តើ​ដូចម្តេច។ កុសល​ក្នុង​ភូមិ ៤ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ រូប និង​និព្វាន នេះ​ពួក​ធម៌​ប្រាសចាក​នី​វរ​ណៈ។
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 637646558788960191
ទៅកាន់ទំព័រ៖