ព្រះត្រៃបិដក ភាគ ៧៩

 [៤៣៤] ពួក​ធម៌​ជា​នី​វរ​ណៈ​ផង ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ផង តើ​ដូចម្តេច។ នី​វរ​ណៈ​ទាំងនោះ​ឯង ជា​នី​វរ​ណៈ​ផង ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ផង ពួក​ធម៌​គ្រាន់តែ​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ តែ​មិនមែន​ជា​នី​វរ​ណៈ តើ​ដូចម្តេច។ អកុសល​ក្រៅពី​នេះ វៀរតែ​ពួក​នី​វរ​ណៈ​ចេញ កុសល​ក្នុង​ភូមិ ៣ វិបាក​ក្នុង​ភូមិ ៣ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ និង​រូប​ទាំងអស់ នេះ​ពួក​ធម៌​គ្រាន់តែ​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ តែ​មិនមែន​ជា​នី​វរ​ណៈ។ ពួក​ធម៌​មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ មិន​គប្បី​ពោល​ថា ជា​នី​វរ​ណៈ​ផង ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ផង ថា​គ្រាន់តែ​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ តែ​មិនមែន​ជា​នី​វរ​ណៈ​ផង​ឡើយ។
 [៤៣៥] ពួក​ធម៌​ជា​នី​វរ​ណៈ​ផង ប្រកបដោយ​នី​វរ​ណៈ​ផង តើ​ដូចម្តេច។ នី​វរ​ណៈ ២ ឬ ៣ កើត​ក្នុង​ទី​ជាមួយគ្នា ក្នុង​ធម៌​ណា នេះ​ពួក​ធម៌​ជា​នី​វរ​ណៈ​ផង ប្រកបដោយ​នី​វរ​ណៈ​ផង។ ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​នី​វរ​ណៈ តែ​មិនមែន​ជា​នី​វរ​ណៈ តើ​ដូចម្តេច។ អកុសល​ក្រៅពី​នេះ វៀរតែ​ពួក​នី​វរ​ណៈ​ចេញ នេះ​ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​នី​វរ​ណៈ តែ​មិនមែន​ជា​នី​វរ​ណៈ។ ពួក​ធម៌​ប្រាសចាក​នី​វរ​ណៈ មិន​គប្បី​ពោល​ថា ជា​នី​វរ​ណៈ​ផង ប្រកបដោយ​នី​វរ​ណៈ​ផង ថា គ្រាន់តែ​ប្រកបដោយ​នី​វរ​ណៈ តែ​មិនមែន​ជា​នី​វរ​ណៈ​ផង​ឡើយ។
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 637646559018804250
ទៅកាន់ទំព័រ៖