ព្រះត្រៃបិដក ភាគ ៧៩
អព្យាក្រឹត ក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ដែលបរាមាសៈស្ទាបអង្អែល។ ពួកធម៌ដែលបរាមាសៈមិនស្ទាបអង្អែល តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ដែលបរាមាសៈមិនបានស្ទាបអង្អែល។
[៤៣៩] ពួកធម៌ប្រកបដោយបរាមាសៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ វៀរតែបរាមាសៈដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយបរាមាសៈ។ ពួកធម៌ប្រាសចាកបរាមាសៈ តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកបរាមាសៈ។ បរាមាសៈ មិនគប្បីពោលថា ប្រកបដោយបរាមាសៈផង ថា ប្រាសចាកបរាមាសៈផងឡើយ។
[៤៤០] ពួកធម៌ជាបរាមាសៈផង ដែលបរាមាសៈស្ទាបអង្អែលផង តើដូចម្តេច។ បរាមាសៈនោះឯង ជាបរាមាសៈផង ដែលបរាមាសៈស្ទាបអង្អែលផង។ ពួកធម៌គ្រាន់តែបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈ តើដូចម្តេច។ អកុសលក្រៅពីនេះ វៀរតែបរាមាសៈចេញ
ID: 637646559546303898
ទៅកាន់ទំព័រ៖