ព្រះត្រៃបិដក ភាគ ៧៩
[៤៤២] ពួកធម៌ប្រកបដោយអារម្មណ៍ តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ នេះពួកធម៌ប្រកបដោយអារម្មណ៍។ ពួកធម៌មិនមានអារម្មណ៍ តើដូចម្តេច។ រូប និងនិព្វាន នេះពួកធម៌មិនមានអារម្មណ៍។
[៤៤៣] ពួកធម៌ជាចិត្ត តើដូចម្តេច។ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោធាតុ មនោវិញ្ញាណធាតុ នេះពួកធម៌ជាចិត្ត។ ពួកធម៌មិនមែនជាចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ រូប និងនិព្វាន នេះពួកធម៌មិនមែនជាចិត្ត។
[៤៤៤] ពួកធម៌ជាចេតសិក តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ជាចេតសិក។ ពួកធម៌មិនមែនជាចេតសិក តើដូចម្តេច។ ចិត្តផង រូបផង និព្វានផង នេះពួកធម៌មិនមែនជាចេតសិក។
[៤៤៥] ពួកធម៌ប្រកបដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ប្រកបដោយចិត្ត។ ពួកធម៌ប្រាសចាកចិត្ត តើដូចម្តេច។ រូប និងនិព្វាន នេះពួកធម៌ប្រាសចាកចិត្ត។ ចិត្ត មិនគប្បីពោលថា ប្រកបដោយចិត្តផង ថាប្រាសចាកចិត្តផងឡើយ។
ID: 637646560155366381
ទៅកាន់ទំព័រ៖