ព្រះត្រៃបិដក ភាគ ៧៩

 [៤៤៦] ពួក​ធម៌​ច្រឡូកច្រឡំ​ដោយចិត្ត តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ពួក​ធម៌​ច្រឡូកច្រឡំ​ដោយចិត្ត ពួក​ធម៌​មិន​ច្រឡូកច្រឡំ​ដោយចិត្ត តើ​ដូចម្តេច។ រូប និង​និព្វាន នេះ​ពួក​ធម៌​មិន​ច្រឡូកច្រឡំ​ដោយចិត្ត។ ចិត្ត មិន​គប្បី​ពោល​ថា ច្រឡូកច្រឡំ​ដោយចិត្ត​ផង ថា មិន​ច្រឡូកច្រឡំ​ដោយចិត្ត​ផង​ឡើយ។
 [៤៤៧] ពួក​ធម៌​តាំង​ឡើង​ដោយចិត្ត តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ វចី​វិញ្ញត្តិ ឬរូប​ដទៃ​ណាមួយ គឺ​រូប​កើតអំពី​ចិត្ត មានចិត្តជា​ហេតុ តាំង​ឡើង​ដោយចិត្ត រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ អាកាសធាតុ អាបោធាតុ ភាព​នៃ​រូប​ស្រាល ភាព​នៃ​រូប​ទន់ភ្លន់ ភាព​នៃ​រូប​គួរ​ដល់​ការងារ ការ​ចំរើន​នៃ​រូប ការ​កើ​តតៗ នៃ​រូប អាហារ​ដែល​ធ្វើជា​ពំនូត នេះ​ពួក​ធម៌​តាំង​ឡើង​ដោយចិត្ត។ ពួក​ធម៌​មិន​តាំង​ឡើង​ដោយចិត្ត តើ​ដូចម្តេច។ ចិត្ត​ផង រូប​ក្រៅពី​នេះ​ផង និព្វាន​ផង នេះ​ពួក​ធម៌​មិន​តាំង​ឡើង​ដោយចិត្ត។
 [៤៤៨] ពួក​ធម៌​កើតជា​មួយ​នឹង​ចិត្ត តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ វចី​វិញ្ញត្តិ នេះ​ពួក​ធម៌​កើតជា​មួយ​នឹង​ចិត្ត។ ពួក​ធម៌​មិនកើត​ជាមួយនឹង​ចិត្ត តើ​ដូចម្តេច។
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 637646560424585252
ទៅកាន់ទំព័រ៖