ព្រះត្រៃបិដក ភាគ ៧៩

ចិត្ត​ផង រូប​ក្រៅពី​នេះ​ផង និព្វាន​ផង នេះ​ពួក​ធម៌​មិនកើត​ជាមួយនឹង​ចិត្ត។
 [៤៤៩] ពួក​ធម៌​ប្រព្រឹត្តទៅ​តាមចិត្ត តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ វចី​វិញ្ញត្តិ នេះ​ពួក​ធម៌​ប្រព្រឹត្តទៅ​តាមចិត្ត។ ពួក​ធម៌​មិន​ប្រព្រឹត្តទៅ​តាមចិត្ត តើ​ដូចម្តេច។ ចិត្ត​ផង រូប​ក្រៅពី​នេះ​ផង និព្វាន​ផង នេះ​ពួក​ធម៌​មិន​ប្រព្រឹត្តទៅ​តាមចិត្ត។
 [៤៥០] ពួក​ធម៌​ច្រឡូកច្រឡំ ទាំង​តាំង​ឡើង​ដោយចិត្ត តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ពួក​ធម៌​ច្រឡូកច្រឡំ ទាំង​តាំង​ឡើង​ដោយចិត្ត។ ពួក​ធម៌​មិន​ច្រឡូកច្រឡំ​មិន​តាំង​ឡើង​ដោយចិត្ត តើ​ដូចម្តេច។ ចិត្ត​ផង រូប​ផង និព្វាន​ផង នេះ​ពួក​ធម៌​មិន​ច្រឡូកច្រឡំ មិន​តាំង​ឡើង​ដោយចិត្ត។
 [៤៥១] ពួក​ធម៌​ច្រឡូកច្រឡំ ទាំង​តាំង​ឡើង ទាំង​កើតជា​មួយ​នឹង​ចិត្ត តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ពួក​ធម៌​ច្រឡូកច្រឡំ ទាំង​តាំង​ឡើង ទាំង​កើតជា​មួយ នឹង​ចិត្ត។ ពួក​ធម៌​មិន​ច្រឡូកច្រឡំ មិន​តាំង​ឡើង មិនកើត​ជាមួយនឹង​ចិត្ត តើ​ដូចម្តេច។ ចិត្ត ផង រូប​ផង និព្វាន​ផង នេះ​ពួក​ធម៌​មិន​ច្រឡូកច្រឡំ មិន​តាំង​ឡើង មិនកើត​ជាមួយនឹង​ចិត្ត។
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 637646560701616418
ទៅកាន់ទំព័រ៖