ព្រះត្រៃបិដក ភាគ ៧៩

 [៤៥២] ពួក​ធម៌​ច្រឡូកច្រឡំ ទាំង​តាំង​ឡើង ទាំង​ប្រព្រឹត្តទៅ​តាមចិត្ត តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ពួក​ធម៌​ច្រឡូកច្រឡំ ទាំង​តាំង​ឡើង ទាំង​ប្រព្រឹត្តទៅ តាមចិត្ត។ ពួក​ធម៌​មិន​ច្រឡូកច្រឡំ មិន​តាំង​ឡើង មិន​ប្រព្រឹត្តទៅ​តាមចិត្ត តើ​ដូចម្តេច។ ចិត្ត​ផង រូប​ផង និព្វាន​ផង នេះ​ពួក​ធម៌​មិន​ច្រឡូកច្រឡំ មិន​តាំង​ឡើង មិន​ប្រព្រឹត្តទៅ​តាមចិត្ត។
 [៤៥៣] ពួក​ធម៌​ជា​ខាងក្នុង តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ មនាយតនៈ នេះ​ពួក​ធម៌​ជា​ខាងក្នុង។ ពួក​ធម៌​ជា​ខាងក្រៅ តើ​ដូចម្តេច។ រូបាយតនៈ។បេ។ ធម្មាយតនៈ នេះ​ពួក​ធម៌​ជា​ខាងក្រៅ។
 [៤៥៤] ពួក​ធម៌​ជា​ឧបា​ទា (ឧបា​ទា​រូប) តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​ពួក​ធម៌​ជា​ឧបា​ទា។ ពួក​ធម៌​មិនមែន​ជា​ឧបា​ទា តើ​ដូចម្តេច។ កុសល និង​អកុសល​ក្នុង​ភូមិ ៤ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ មហាភូតរូប ៤ និង​និព្វាន នេះ​ពួក​ធម៌​មិនមែន​ជា​ឧបា​ទា។
 [៤៥៥] ពួក​ធម៌​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ តើ​ដូចម្តេច។ វិបាក​ក្នុង​ភូមិ ៣ និង​រូប​ដែល​ជា​កម្ម​ស្ស​កត​ត្តា នេះ​ពួក​ធម៌​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ។ ពួក​ធម៌​មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ តើ​ដូចម្តេច។
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 637646561025210563
ទៅកាន់ទំព័រ៖